ព្រឹត្តិការណ៍ចុងក្រោយ

ជំនួបប្រចាំឆមាសលើកទី២ របស់ក្រុមប្រឹក្សាជំនាញ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 24 កក្កដា 2024 2:00 pm > ថ្ងៃ ចន្ទ, 29 កក្កដា 2024 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ជំនួបប្រចាំឆមាសលើកទី២ របស់ក្រុមប្រឹក្សាជំនាញ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម៖ អនុសាសន៍លើសកម្មភាពកន្លងមក បញ្ហាប្រឈម ចំណុចកែលម្អ និងផែនការបន្ទាប់ 

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ កម្មវិធីពន្លកចំណេះ បានរៀបចំជំនួបប្រចាំឆមាសលើកទី២ ជាមួយនឹងក្រុមប្រឹក្សាជំនាញ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដែលអញ្ជើញមកពីអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (GADC) អង្គការជនពិការកម្ពុជា (CDPO)​ និង អង្គការនារីដើម្បីសន្តិភាព (WPM)ជំនួបនេះ ផ្តោតទៅលើបច្ចុប្បន្នភាពសកម្មភាពសំខាន់ៗ ពិនិត្យឡើងវិញលើសមិទ្ធិផល សកម្មភាពក្នុងរយៈពេល៦ខែកន្លងមក និងផែនការសម្រាប់កែលម្អនាថ្ងៃអនាគត។  

ចំណុចគោលដែលទទួលបានពីកិច្ចប្រជុំនេះ រួមមាន៖ 

  • បច្ចុប្បន្នភាពសកម្មភាពរបស់ដៃគូយុទ្ធសាស្ត្រ និងដៃគូនវានុវត្តន៍ 
  • មតិកែលម្អសម្រាប់ដៃគូយុទ្ធសាស្ត្រ និងដៃគូនវានុវត្តន៍ លើការស្រាវជ្រាវដែលឆ្លុះបញ្ចាំងសមភាពយេនឌ័រ ពិការភាព​ និងបរិយាបន្នសង្គម 
  • ការណែនាំស្តីពីការបង្កើនការយល់ដឹងអំពីកម្មវិធីតាមរយៈសមិទ្ធិផលរបស់ស្ថាប័នដៃគូ 
  • ការប្រជុំឱ្យបានច្រើនរវាងដៃគូយុទ្ធសាស្ត្រ និងក្រុមប្រឹក្សាជំនាញសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម 

ដើម្បីស្វែងយល់បន្ថែមអំពីក្រុមអ្នកជំនាញផ្នែកសមភាព​យេនឌ័រ ពិការភាព និងបរិយាបន្នសង្គម របស់កម្មវិធីពន្លកចំណេះ សូមចុចតំណភ្ជាប់នេះ៖ GEDSI Consortium | Policy Pulse

កម្មវិធីពន្លកចំណេះ មានគោលបំណងបង្ហាញអំពីការចូលរួម និងឥទ្ធិពលរបស់ស្ត្រី ជនមានពិការភាព និងក្រុមចម្រុះ ក្នុងកិច្ចការស្រាវជ្រាវគោលនយោបាយ និងការពិភាក្សាគោលនយោបា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម