ព្រឹត្តិការណ៍ចុងក្រោយ

សិក្ខាសាលាបណ្តុះបណ្តាលលើកទីបីស្តីពី “សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម”
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 9 កញ្ញា 2024 9:00 am > ថ្ងៃ អង្គារ, 10 កញ្ញា 2024 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ រាជធានីភ្នំពេញ​ ប្រទេសកម្ពុជា

សិក្ខាសាលាបណ្តុះបណ្តាលលើកទីបីស្តីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម”៖ ការឆ្លុះបញ្ចាំង កិច្ចសហការ ការពង្រឹងការយល់ដឹងអំពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម

កម្មវិធីពន្លកចំណេះ បានសហការជាមួយនឹងក្រុមជំនាញ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម រៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើកទីបីស្តីពី “សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម” ក្រោម​ប្រធានបទ​ “ការបញ្រ្ចាបសមភាពយេនឌ័រ​ ពិការភាព​ និងបរិយាបន្នសង្គម (GEDSI) នៅក្នុងដំណើរការសិក្សាស្រាវជ្រាវ” រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៩-១០ ខែកញ្ញា ឆ្នាំ២០២៤។  

សក្ខាសិលាបណ្តុះបណ្តាលនេះ បានផ្តោតលើទិដ្ឋភាពទ្រឹស្តីរួមទាក់ទង​នឹងសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងការអនុវត្តជាក់ស្តែង នៅក្នុងដំណើរការស្រាវជ្រាវ។ សិក្ខាសិលានេះក៏មានគោលបំណងបញ្ចូលយន្តការ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅក្នុងការស្រាវជ្រាវ ពង្រឹងកិច្ចសហការបន្ថែម និងពង្រីកការអនុវត្តតាមរយៈការស្វែងយល់បន្ថែមពីវិធីសាស្រ្តសម្រាប់សមភាពយេនឌ័រ។ 

 លទ្ធផលរំពឹងទុករួមមាន៖ 

  • កសាងសមត្ថភាព និងចំណេះដឹងទាក់ទងទៅនឹងសមភាពយេនឌ័រ​ ពិការភាព និងបរិយាបន្នសង្គម ទៅក្នុងបរិបទការងារ 
  • ពង្រឹងការយល់ដឹងទាក់ទងទៅនឹងអនុសញ្ញាស្តីការលុបបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងស្ត្រី រួមមាន គោលការណ៍នានា និងការរើសអើងដែលពាក់ព័ន្ធនឹងការស្រាវជ្រាវ 
  • ការចូលរួមសហការក្នុងការរួមបញ្ចូលយន្តការសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅក្នុងដំណើរការនៃការស្រាវជ្រាវ។ 

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកបណ្តុះបណ្តាល និងអ្នកសម្របសម្រួលរបស់យើង ដែលមានសមាសភាពមកពី អង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (GADC) អង្គការជនពិការកម្ពុជា (CDPO)​ និង អង្គការនារីដើម្បីសន្តិភាព (WPM) ដែលបានរួមចំណែកដ៏មានតម្លៃក្នុងការរៀបចំសិក្ខាសិលានេះ! 

ដើម្បីស្វែងរករូបថតពីសិក្ខាសិលាខាងលើ​ សូមចុចលើប៊ូតុង​ “បង្ហាញរូបភាពព្រឹត្តិការណ៍” នៅខាងក្រោម។ 

កម្មវិធីពន្លកចំណេះ ធ្វើការសហការជាមួយក្រុមជំនាញសមភាពយេនឌ័រ ពិការភាពនិងបរិយាបន្នសង្គម រួមជាមួយនឹងដៃគូយុទ្ធសាស្ត្ និងដៃគូនវានុវត្តន៍របស់យើង ដើម្បីអនុវត្តគម្រោងស្រាវជ្រាវដែលឆ្លុះបញ្ចាំងពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងធានាថាកិច្ចការស្រាវជ្រាវរបស់ពួកគេ នឹងរៀបចំឡើងផ្អែកទៅតាមយន្តការប្រកបទៅដោយបរិយាបន្ន និងទិន្នន័យចម្រុះ ដើម្បីរួមចំណែកដល់ការអនុវត្តគោលនយោបាយនៅក្នុងប្រទេសកម្ពុជាប្រកបទៅដោយប្រសិទ្ធភាព។ 

ចែករំលែក