ព្រឹត្តិការណ៍ចុងក្រោយ

សិក្ខាសាលារៀបចំគោលការណ៍ណែនាំស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 8 សីហា 2024
  • ម៉ោង៖ 2:00 pm > 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ ភ្នំពេញ

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ កម្មវិធីពន្លកចំណេះបានរៀបចំ សិក្ខាសាលាស្តីពី ” ការរៀបចំគោលការណ៍ណែនាំស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន” ជាមួយដៃគូយុទ្ធសាស្រ្ត និងក្រុមប្រឹក្សាជំនាញសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម។ សិក្ខាសាលានេះផ្តោតសំខាន់លើការបង្កើតវិធី និងរបៀបនៃការសហការ ការយល់ដឹងពីការពិភាក្សាប្រកបដោយបរិយាបន្ន និងការបង្កើតមាតិកា។

ស្ថាប័នដៃគូរបស់កម្មវិធីពន្លកចំណេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសគំនិត ដើម្បីរៀបចំគោលការណ៍ណែនាំស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន។ ការរួមចំណែករបស់ដៃគូរបស់យើងគឺមានសារៈសំខាន់ ដើម្បីជំរុញឱ្យមាន ការពិភាក្សាប្រកបដោយបរិយាបន្ន ជាពិសេសនៅក្នុងដំណើរការគោលនយោបាយ។

សូមរង់ចាំជំហានបន្ទាប់!

កម្មវិធីពន្លកចំណេះ កំណត់ថាកិច្ចសហប្រតិបត្តិការ និងការពិភាក្សាប្រកបដោយបរិយាបន្ន មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍគោលនយោបាយសាធារណៈ ដែលរៀបចំឡើងក្នុងប្រទេសកម្ពុជា។ ការពិភាក្សាប្រកបដោយបរិយាបន្ន នឹងធានាថា សម្លេងចម្រុះត្រូវបានរាប់បញ្ចូលទៅក្នុងការសម្រេចចិត្ត។