ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 24 ធ្នូ 2024 8:00 am > ថ្ងៃ សុក្រ, 24 មករា 2025 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
កម្មវិធីពន្លកចំណេះ បានសហការជាមួយក្រុមជំនាញ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម រៀបចំសិក្ខាសាលាចែករំលែក “សេចក្តីផ្តើមស្តីពីការសិក្សាស្រាវជ្រាវបែបចូលរួមផ្អែកលើគោលការណ៍ហ្វែមិនីស្ត (FPAR)” កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ។
សិក្ខាសិលានេះ មានគោលបំណងចែករំលែកអ្នកចូលរួមដើម្បីយល់ដឹងកាន់តែស៊ីជម្រៅលើការសិក្សាស្រាវជ្រាវបែបចូលរួមផ្អែកលើគោលការណ៍ហ្វែមិនីស្ត (FPAR) ដោយការស្វែងយល់ពីទ្រឹស្តី និងគោលការណ៍ហ្វែមិនីស្ត លើកទឹកចិត្តឱ្យមានការឆ្លុះបញ្ចាំងអំពីតួនាទីនិងការពិចារណាអំពីសីលធម៌ក្នុងការស្រាវជ្រាវ និងជំរុញការលើកទឹកចិត្តនៅពេលជួបជុំជាមួយសហគមន៍។ សិក្ខាសាលានេះ ក៏បានផ្តល់នូវឧបករណ៍ និងឧទាហរណ៍ជាក់ស្តែង ដើម្បីអនុវត្តវិធីសាស្រ្តចូលរួមដែលបញ្ចូល បរិយាបន្ន ដោះស្រាយវិសមភាពយេនឌ័រ និងការលើកកម្ពស់ការស្រាវជ្រាវដែលផ្តោតលើសកម្មភាព។
ស្ថាប័នដៃគូរបស់យើងទទួលបានព័ត៌មានបន្ថែមដ៏មានតម្លៃអំពីគោលការណ៍ហ្វែមិនីស្ត និងបញ្ចូលទៅក្នុងដំណើរការស្រាវជ្រាវបែបចូលរួមរបស់ពួកគេ និងបានជំរុញកិច្ចសហការ និងផ្តល់ការលើកកម្ពស់ការចូលរួមរបស់ក្រុមងាយរងគ្រោះនៅក្នុងការស្រាវជ្រាវ។ សិក្ខាសាលានេះ បានផ្តោតលើការលើកកម្ពស់ការអនុវត្តបរិយាបន្ន ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
សូមចុចទីនេះសម្រាប់ឯកសារសិក្សា៖ https://policypulse.org/publications/references/learning-document-from-fpar-training-workshop-2024/
សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកសម្របសម្រួលរបស់យើង ដែលមានសមាសភាពមកពី អង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (@GADC) អង្គការជនពិការកម្ពុជា (@CDPO) និង អង្គការនារីដើម្បីសន្តិភាព (@WPM) ដែលបានរួមចំណែកដ៏មានតម្លៃក្នុងការរៀបចំសិក្ខាសិលានេះ!
កម្មវិធីពន្លកចំណេះ សហការជាមួយក្រុមជំនាញសមភាពយេនឌ័រ ពិការភាពនិងបរិយាបន្នសង្គម ដៃគូយុទ្ធសាស្ត្រ និងដៃគូនវានុវត្តន៍ ដើម្បីអនុវត្តគម្រោងស្រាវជ្រាវដែលឆ្លុះបញ្ចាំងពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងធានាថាកិច្ចការស្រាវជ្រាវរបស់ពួកគេ នឹងរៀបចំឡើងផ្អែកទៅតាមយន្តការប្រកបដោយបរិយាបន្ន និង ទិន្នន័យចម្រុះ ដើម្បីរួមចំណែកដល់ការអនុវត្តគោលនយោបាយនៅក្នុងប្រទេសកម្ពុជាប្រកបទៅដោយប្រសិទ្ធភាព។