Latest events

ពិធីជួបជុំដើម្បីពង្រីកបណ្តាញទំនាក់ទំនង
  • Date: ថ្ងៃ អង្គារ, 31 ឧសភា 2022
  • Time: 5:00 pm > 7:00 pm
  • Attending: 0
  • Location: Phnom Penh

កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី បានរៀបចំពិធីជូបជុំដើម្បីពង្រីកបណ្តាញទំនាក់ទំនងសម្រាប់បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវដែលមានការចូលរួមពីអ្នកស្រាវជ្រាវជាស្រ្តី ក្រុមប្រឹក្សាផ្តល់យោបល់របស់បណ្តាញ និងថ្នាក់ដឹកនាំជាស្រ្តីដែលមកពីស្ថាប័ននានានៅក្នុងប្រទេសកម្ពុជាជាង២០ រូប ដើម្បីណែនាំ ពង្រឹងទំនាក់ទំនង និងពិភាក្សាគ្នាអំពីបញ្ហានានាដែលទាក់ទងនឹងការងារស្រាវជ្រាវ។​ នៅពេលដែលបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវបានលូតលាស់កាន់តែធំ គណៈគម្មាការតូចៗសម្រាប់អនុវត្តផែនការសកម្មភាពត្រូវបានបង្កើតឡើង ហើយប្រធានគណៈគម្មាការនីមួយៗក៏បានធ្វើបទបង្ហាញអំពីការអនុវត្តផែនការសកម្មភាពរបស់ខ្លួនទៅកាន់អ្នកចូលរួម។

ប្រសិនបើអ្នកមានបំណងចង់ចូលរួមជាមួយបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ សូមចុះឈ្មោះតាមរយៈតំណនេះ https://bit.ly/3FYW9wY

បណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវទទួលបានការគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។