បោះពុម្ពផ្សាយ៖27 សីហា 2019

កែលំអ​គុណភាព​នៃ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ

ក. ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​មួយ ដើម្បី​ពិនិត្យ​តាមដាន និង​កែលំអ​ការគ្រប់គ្រង​ស្ថាប័ន​របស់​ខ្លួន ក៏ដូចជា​ទាក់ទាញ​មនុស្ស​ឲ្យ​បាន​កាន់តែ​ច្រើន ឲ្យ​ចុះឈ្មោះ​ទទួលការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ។​

ខ. បង្កើន​តម្លៃឯកតា ដើម្បី​បង្កើន​គុណភាព​នៃ​ការ​បណ្តុះបណ្តាល។ ស្ថាប័ន​ចំនួន ៣ ក្នុង​ចំណោមស្ថាប័ន​ចំនួន ៣៩ ដែល​ត្រូវបាន​ចុះ​បញ្ជីក្រោម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ការ​បញ្ជាក់ស្តង់ដាអន្តរជាតិ ISO ។​

គ. ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជូនបេក្ខជន​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​កម្រិតអន្តរជាតិ ក្នុង​ប្រទេសចិន ឬ​ប្រទេស​នៅ​អាស៊ាន ក៏ដូចជា​ការ​ប្រកួតប្រជែង​ថ្នាក់ជាតិ​ក្នុង​ប្រទេស។​

ចែករំលែក