បោះពុម្ពផ្សាយ៖27 សីហា 2019
ការធ្វើវិមជ្ឈការលើការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរុករករ៉ែ
ក្រសួងរ៉ែ និងថាមពលបានសម្រេចចិត្តធ្វើវិមជ្ឈការលើដំណើរការសម្រាប់ក្រុមហ៊ុនរុគរករ៉ែ និងក្រុមហ៊ុនបូមខ្សាច់ធុនតូច ដើម្បីទទួលបានអាជ្ញាប័ណ្ណ ដោយរដ្ឋាភិបាលបច្ចុប្បន្នអនុញ្ញាតឱ្យអាជ្ញាធរខេត្ត ធ្វើការចេញអាជ្ញាប័ណ្ណដោយផ្ទាល់ទៅប្រតិបត្តិករ ដោយមិនមានការមើលការខុសត្រូវពីក្រសួង។ ក្រោមបទប្បញ្ញត្តិថ្មីនេះ ប្រតិបត្តិការរុគរករ៉ែខ្នាតតូចត្រូវបានអោយនិយមន័យថា ៖ ជាការរុករករ៉ែលើផ្ទៃដីដែលមានទំហំមិនលើសពី ១ ហិចតា ហើយជីកមិនជ្រៅជាង ៥ ម៉ែត្រ ហើយក្រុមហ៊ុនរុគរករ៉ែក្រោមដី ដែលប្រតិបត្តិនៅជម្រៅមិនលើសពី ២០ ម៉ែត្រក្រោមផ្ទៃដី ។ អាជ្ញាធររ៉ែថ្នាក់ខេត្តនឹងមានសិទ្ធិក្នុងការពិនិត្យតាមដាន ត្រួតពិនិត្យឡើងវិញ និងវាយតម្លៃលើប្រតិបត្តិការរុគរករ៉ែដោយដៃ នៅពេលក្រុមហ៊ុនទាំងនេះត្រូវបានចុះបញ្ជី។ ប្រធាននាយកដ្ឋានរ៉ែថ្នាក់ខេត្តនីមួយៗនឹងត្រូវតម្រូវឱ្យដាក់បញ្ជូនសំណើសុំអាជ្ញាប័ណ្ណមួយជូនអភិបាលខេត្ត។ ប្រសិនបើអភិបាលមិនផ្ដល់អាជ្ញាប័ណ្ណទេ ប្រធាននាយកដ្ឋាននឹងត្រូវរាយការណ៍ទៅក្រសួងសម្រាប់ការសម្រេចចុងក្រោយ។ ការផ្ដោតសំខាន់ គឺដើម្បីធានាឲ្យបានថា ក្រុមហ៊ុននានានៅតាមមូលដ្ឋានដាក់ពាក្យសុំអាជ្ញាប័ណ្ណ។