បោះពុម្ពផ្សាយ៖27 សីហា 2019
ប្រព័ន្ឋចុះបញ្ជីតាមអ៊ិនធើណិតសម្រាប់សហគ្រាសធុនតូច និងមធ្យម
ការចុះបញ្ជីអនឡាញរបស់សហគ្រាសធុនតូច និងមធ្យម ជាមធ្យោបាយមួយនៃការកាត់បន្ថយការិយាធិបតេយ្យ អាចកាត់បន្ថយអំពើពុករលួយ និងធានាតម្លាភាព។ ក្រុមហ៊ុនទើបតែចាប់ផ្ដើម ដែលមានដើមទុន ៣.០០០ ដុល្លារ ឬច្រើនជាងនេះ នឹងអាចចុះបញ្ជីបាន ដោយប្រើប្រាស់ដំណើរការថ្មីនេះ ដែលអាជីវកម្មនានានឹងត្រូវចំណាយពេលត្រឹមតែពីរទៅបីថ្ងៃប៉ុណ្ណោះ ដើម្បីបញ្ចប់។ ប្រសិនបើមនុស្សនាំគ្នាទៅក្រសួង និងដាក់ពាក្យដោយផ្ទាល់ ជាទូទៅត្រូវចំណាយពេលពី ១០ ទៅ ១៥ ថ្ងៃ ដើម្បីបញ្ចប់ដំណើរការទាំងមូល។