PUBLISHED: 27 សីហា 2019

ការងារ និង​មុខរបរ​យុវជន

ក. បង្កើត​ទីភ្នាក់ងារជាតិប្រឹក្សាការងារ​យុវជន ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្តល់​ព័ត៌មាន​ការងារ ព័ត៌មាន​ទីផ្សារ​ការងារ ផ្តល់​ការ​ណែនាំ​ និង​ការ​តម្រង់ទិសទាក់ទងនឹង​អាជីព និង​របៀប​ដាក់ពាក្យ​សុំ​ធ្វើ​ការងារ​ដល់​យុវជន ក៏ដូចជា​រៀបចំ​វេទិកា​ការងារ​ប្រចាំឆ្នាំ។ ទីភ្នាក់ងារនេះ​ក៏​រៀបចំ​វេទិកា​អាជីព នៅ​ថ្នាក់ខេត្ត ថ្នាក់ស្រុក និង​ថ្នាក់ឃុំ​ផងដែរ។ មាន​មជ្ឈមណ្ឌល​ការងារ​យ៉ាងហោចណាស់​ ៧ ក្នុង​ខេត្ត​ចំនួន ៧​ ហើយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ការងារ​យ៉ាងហោចណាស់​ឲ្យ​មួយ ក្នុង​ខេត្តនីមួយៗ និង​ក្នុង​រាជធានី ទូទាំង​ប្រទេស​កម្ពុជា។

ខ. គោលនយោបាយ​ស្តីពី​ទេសន្តរប្រវេសន៍​ការងារសម្រាប់​ប្រទេស​កម្ពុជា ២០១៥-២០១៨៖ គោលនយោបាយជាតិ​ ដោយ​ប្រើប្រាស់​អភិក្រម​ផ្អែក​លើ​សិទ្ធិ និង​ ​យេនឌ័រ។ គោលនយោបាយ​នេះ​មាន​គោលបំណងការពារ និង​ផ្តល់​អំណាច​ដល់​ពលករ​ទេសន្តរប្រវេសន៍ (បច្ចុប្បន្ន​នេះ​ មាន​ពលករប្រមាណជា ៧០០០០០ នាក់ កំពុង​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ កូរ៉េ​ខាង​ត្បូង និង​ម៉ាឡេស៊ី)។ អនុស្សរណៈ​ស្តីពី​ការ​យោគយល់គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេសថៃ និង​អនុស្សរណៈមួយទៀត ជាមួយ​ប្រទេស​ម៉ាឡេស៊ី កំពុង​រៀបចំ​បញ្ចប់ ហើយ​គេរំពឹងថា​នឹង​ចុះ​ហត្ថលេខា​ នៅ​ត្រឹម​ចុងឆ្នាំ ២០១៥។​

Phnom Penh Post, 04 May 2015

Share