PUBLISHED: 27 សីហា 2019

កែលំអ​លក្ខខណ្ឌ​ការងារ

ក. បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​អធិការកិច្ច តាមរយៈការ​បង្កើត​អង្គភាព “អធិការកិច្ច​ការងារ​តែមួយ” ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ កែលំអនិង​ធានា​សុខុមាលភាព និងលក្ខខណ្ឌការងារ និង​ការពារ​ការ​រំលោភបំពាន​ពលកម្ម​កុមារ។ ការ​បង្កើត​អង្គភាពនេះ​​បង្ក​លក្ខណៈងាយស្រួល​ដល់​ដំណើរការ​នៃ​ការ​ធ្វើ​អធិការកិច្ចដោយ​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំង​អស់​របស់​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ធ្វើ​អធិការកិច្ចនៅ​ក្រុមហ៊ុន/រោងចក្រណាមួយ​តែម្តងក្នុង​ពេល​តែ​មួយ។​

ខ. ច្បាប់សហជីព៖ សេចក្តីព្រៀងច្បាប់នេះ​ត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០១៦ និងដោយព្រឹទ្ធសភាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានចុះហត្ថលេខាជាច្បាប់កាលពីថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០១៦។​

គ. ប្រាក់ឈ្នួល៖ ប្រាក់ឈ្នួលអប្បរមានៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ត្រូវបានកំណត់ចំនួន​១៤៨ដុល្លារ សម្រាប់អ្នកធ្វើការសាកល្បង និង១៥៣ដុល្លារសម្រាប់កម្មករពេញសិទ្ធិ​ នេះបើយោងតាមប្រកាសលេខ ៤១៤កប/ប្រក ចុះថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០១៦។​ ប្រកាសថ្មីនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧។​
ប្រាក់ឈ្នួលអប្បរមានេះ គឺតម្លើងពីប្រាក់ឈ្នួលអប្បរមាចាស់ចំនួន​ ១៤០ដុល្លារ។

ឃ. ពលកម្មកុមារ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​គោលនយោបាយ​ជាតិស្តីពី​ការ​រំលោភបំពាន​លើ​ពលកម្ម​កុមារ។​

Phnom Penh Post, 3 February 2015

Share