ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា។ ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

ប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយ ក្រសួងមហាផ្ទៃ និងក្រសួងផែនការ បានចេញប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ (ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០)

គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ (ឆ្នាំ២០១៩-២០២៩)

រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញ គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០១៩។ គោលនយោបាយនេះមានចក្ខុវិស័យក្នុងការធានាឱ្យកុមារគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសិទ្ធស្មើៗគ្នា ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធចូលរួម។ ប្រភព៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

នយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ

រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវគោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ (២០១៩-២០២៩) ដើម្បីធានាថាកុមារទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងនោះរួមមានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិចូលរួម។ (ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០)

អនុស្សារណៈយោគយល់ក្នុងគោលបំណងជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយអង្គការចំនួន៧ ក្នុងគោលបំណងជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។ គម្រោងរយៈពេល៣ឆ្នាំដែលមានថវិកាប្រមាណ ៨៤ លានដុល្លារ នឹងជួយដល់កុមារនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ។ អង្គការចំនួន៧ ដែលចូលរួមក្នុងគម្រោងនេះរួមមាន​ Kaleb E.V, This Life Cambodia, Asia Hope Cambodia, Hope for the Silent Voices, M’lup Russey, New Future for Children ព្រមទាំងដៃគូដទៃទៀត។​ (កាសែតខ្មែរថាមស៍ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០)

អនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងស្រ្តី។ អនុក្រឹត្យនេះក៏រួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី។ ប្រភព៖ កាសែត Fresh News; អនុក្រឹត្យលេខ២៤៥