PUBLISHED: 27 សីហា 2019

គោលនយោបាយ​អភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ (អនុម័ត​ដោយ​ខុទ្ទកាល័យ​រដ្ឋមន្ត្រីនៅថ្ងៃទី ៦ ខែ​មីនា ឆ្នាំ ២០១៥)

គោលនយោបាយនេះ​នឹង​ធ្វើពិពិធកម្ម​លើ​សេដ្ឋកិច្ច ​កាត់​បន្ថយ​ការពឹងផ្អែក​លើ​វិស័យ​ដែលមានស្រាប់ដូចជា កាត់ដេរ ទេសចរណ៍ និង​កសិកម្ម និង​តម្រង់ទិសដៅ​​ការ​វិនិយោគ​​ផ្ទាល់​ពីក្រៅប្រទេសទៅរកកសិពាណិជ្ជកម្ម សិប្បកម្ម និង​កម្មន្តសាល​ធុនស្រាល។ ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​នឹង​រួមមាន​សសរស្ដម្ភចំនួនបួន៖ ការ​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពីក្រៅប្រទេសដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្មឯកជនក្នុងស្រុក ការ​ធ្វើទំនើបកម្ម​សហគ្រាសធុនតូច និងមធ្យម និង​ការផ្សារភ្ជាប់​សហគ្រាសទាំងនេះទៅនឹង​ក្រុមហ៊ុន​ពហុជាតិសាសន៍ ក្របខ័ណ្ឌគតិយុត្តិមួយដែល​មាន​គោលបំណង​​ជំរុញភាពប្រកួតប្រជែង និង​ការបង្កើត​គោលនយោបាយ​ស្ដីពី​ការអភិវឌ្ឍ​ធនធានមនុស្ស​រួមផ្សំជាមួយការកែលម្អ​​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្មឱ្យ​ប្រសើរឡើង។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ទទួលខុសត្រូវលើ​ការអនុវត្ត​គោលនយោបាយនេះ។ គោលនយោបាយថ្មីនេះ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមានសន្តិភាព​នៅភ្នំពេញ នឹងបង្កើន​ចំណែករបស់​វិស័យឧស្សាហកម្មក្នុង​ផលិតផលក្នុងស្រុកសរុប ​ពី ២៤.១ ភាគរយ​នៅឆ្នាំ ២០១៣​ ទៅដល់ ៣០ ភាគរយ​ត្រឹមឆ្នាំ ២០២៥។ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធទាំង​អស់​ត្រូវបង្កើត​អង្គភាព​មួយ ដែលទទួលបន្ទុក​លើ​ “គោលនយោបាយ​​អភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥” ដោយរៀបចំ​ផែនការសកម្មភាព​មួយ​សម្រាប់​ការអនុវត្ត​គោលនយោបាយ​នៅ​ក្រសួង និងស្ថាប័នរៀងៗខ្លួន។

See original documents here.

Share