Published: 5 តុលា 2022

សៀវភៅសង្ខេបវេទិកាគោលនយោបាយថ្នាក់ខេត្តស្តីពី៖ «សារៈសំខាន់នៃការស្រាវជ្រាវថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩»

កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី មានសេចក្តីរីករាយក្នុងការចេញផ្សាយសៀវភៅសង្ខេបវេទិកាគោលនយោបាយថ្នាក់ខេត្តស្តីពី៖ «សារៈសំខាន់នៃការស្រាវជ្រាវថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩»។

សៀវភៅសង្ខេបនេះផ្តល់នូវសេចក្តីសង្ខេបនៃការពិភាក្សាក្នុងអំឡុងពេលវេទិកាដែលរួមមានការពិភាក្សាលើ”ការប្រើប្រាស់ទិន្នន័យដើម្បីគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត៖ការប្រើប្រាស់ទិន្នន័យរបស់រដ្ឋបាលមូលដ្ឋានដើម្បីឆ្លើយតបនឹងតម្រូវការរបស់សហគមន៍ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩” ”ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទៅលើសេដ្ឋកិច្ចសង្គមរបស់ប្រជាជនក្នុងតំបន់ និងសហគមន៍ជនជាតិដើមភាគតិច៖ករណីសិក្សាពីខេត្តស្ទឹងត្រែង” ”បញ្ហាប្រឈមក្នុងការរៀនសូត្រ និងការបោះបង់ការសិក្សារបស់កុមារក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ៖ករណីសិក្សាពីខេត្តក្រចេះ” និង ”ផលប៉ះពាល់នៃជំងឺកូវីដ-១៩ទៅលើកិច្ចគាំពារ និងសុខុមាលភាពកុមារ៖ ករណីសិក្សាពីខេត្តបាត់ដំបង”។

សូមចុចតំណភ្ជាប់នេះដើម្បីអានសៀវភៅសង្ខេបវេទិកាគោលនយោបាយថ្នាក់ខេត្តនេះ៖ https://policypulse.org/wp-content/uploads/2023/02/PPF-Booklet_Khmer-2022.pdf

សៀវភៅសង្ខេបវេទិកាគោលនយោបាយថ្នាក់ខេត្តនេះត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និង ពាណិជ្ជកម្មអូស្ត្រាលីតាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។ ទស្សនៈដែលលើកឡើងនៅក្នុងសៀវភៅនេះ គឺជាទស្សនៈរបស់វាគ្មិនដែលបានចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់ខេត្ត ពោលគឺមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈ និងការយល់ឃើញរបស់រដ្ឋាភិបាលអូស្រ្តាលី និងអង្គការមូលនិធិអាស៊ីឡើយ។