ជនបង្គោលតំណាង​ក្រសួង

កម្មវិធី​ពន្លក​ចំណេះដំណាក់កាល​ទី១ បាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​ក្រសួងក្នុងដំណើរការអនុវត្តកម្មវិធី​ ​ ​ដូច្នេះ​កម្មវិធី​ពន្លក​ចំណេះបាន​សហការ​ជាមួយជនបង្គោលតំណាង​ក្រសួង ចំនួន ២១រូបកម្មវិធី​ពន្លក​ចំណេះដំណាក់កាល​ទី២ ​​បាន​​បន្ត និង​ពង្រឹង​ការអនុវត្ត​កិច្ចសហការនេះដើម្បី​ឲ្យ​ស្របទៅតាម​ការប្តេជ្ញាចិត្ត​របស់​កម្មវិធី​ក្នុង​ការ​រក្សា និង​កែលម្អ​យុទ្ធសាស្ត្រ​កិច្ចសហការ​ប្រកបដោយ​ជោគជ័យ ។ 

កិច្ចសហការរវាងជនបង្គោលតំណាង​ក្រសួង និង​កម្មវិធីពន្លកចំណេះ​រួមមាន៖

  • ចែករំលែក​ពីព័ត៌មាននៃ​ដំណើរការ​គោលនយោបាយ​សំខាន់ ដែលរាប់បញ្ជូល ការស្រាវជ្រាវ និង​ ​កិច្ចពិភាក្សា​។ ក្រុមការងារកម្មវិធីនឹងផ្ញើ​ជូនព័ត៌មាន​ថ្មីៗ​ជាប្រចាំ។
  • ចូលរួម​ក្នុង​ការពិភាក្សា​គោលនយោបាយ​កម្មវិធី​ពន្លក​ចំណេះ
  • សម្របសម្រួល​ការតភ្ជាប់​ជាមួយ​មន្រ្តី​ពាក់ព័ន្ធ​នៅក្នុង​ក្រសួង​ និង​បណ្ដាញផ្សេងៗ
  • ចូលរួម​ក្នុង​កម្មវិធី​ចែករំលែក​ចំណេះដឹង ដែលផ្តោតលើប្រធានបទ​ដូចជា ការត្រួតពិនិត្យ និង​ការវាយតម្លៃ វិធីសាស្ត្រ​ស្រាវជ្រាវ និង​ការស្វែងរកប្រភព​ទិន្នន័យ​ដែល​រៀបចំ​ដោយ​កម្មវិធីពន្លកចំណេះ។

សមាជិកជនបង្គោលតំណាងក្រសួងរបស់កម្មវិធីរួមមាន៖

  • ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាន
  • ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌
  • ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹកនិងឧតុនិយម
  • ឯកឧត្តមបណ្ឌិត សោម បូរ៉ាន់ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង នៃក្រសួងអធិការកិច្ច
  • ឯកឧត្តមបណ្ឌិត ហ៊ន ធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • លោក ឈុន មករា នាយករងវិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងអធិការកិច្ច
  • ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)៕