ដៃគូចូលរួមក្នុងគោលនយោបាយ 

ថវិកាគំាទ្រចូលរួមក្នុងគោលនយោបាយរបស់កម្មវិធីពន្លកចំណេះ គឺជា​ថវិកាគំាទ្រកិច្ចសហការ​ដែល​​ផ្តល់​ឱ្យអង្គការ​ ឬ​ សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ផ្នែក​ស្រាវជ្រាវ (ទិន្នន័យ) ការ​ផ្សព្វផ្សាយ ឬ​ការពិភាក្សាអំពី​អាទិភាព​របស់​ស្ថាប័ន​នៃ​គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ដើម្បី​លើកកម្ពស់​ការ​សម្រេចចិត្ត​ផ្អែកលើ​ទិន្នន័យ

សកម្មភាព​សំខាន់មួយចំនួន រួមមាន​​៖

  • ប្រមូល​ទិន្នន័យ​ជាក់លាក់​សម្រាប់​គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស លើ​ប្រធានបទ​ដែល​ស្នើឡើង​ដោយ​សមាជិក​គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សម្រាប់​ការសម្រេចចិត្ត​ ឬ​បំពេញធាតុចូលលើ​គោលនយោបាយ។
  • ប្រើប្រាស់​ឯកសារ​ស្រាវជ្រាវ ឬ​ទិន្នន័យ​ដែល​មាន​ស្រាប់ ដើម្បី​បង្កើតជា​ឯកសារ​ផ្សព្វផ្សាយដែលឆ្លើយតប​​ទៅនឹងតម្រូវការ​របស់​សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស​ សម្រាប់​ការសម្រេចចិត្ត​ ឬ​បំពេញធាតុចូល​លើគោលនយោបាយ។
  • រៀបចំ​ការពិភាក្សា​គោលនយោបាយ (ការប្រឹក្សា កិច្ចពិភាក្សា​ សិក្ខាសាលាកម្រិត​សហគមន៍ និងការពិភាក្សា​ផ្សេងៗ​ទៀត) សម្រាប់​ការសម្រេចចិត្ត​ ឬបំពេញ​ធាតុចូលលើគោលនយោបាយ

គម្រោងថវិកាគំាទ្រចូលរួមក្នុងគោលនយោបាយ មានសកម្មភាពសំខាន់ៗរួមមាន៖