ដៃគូចូលរួមក្នុងគោលនយោបាយ
ថវិកាគំាទ្រចូលរួមក្នុងគោលនយោបាយរបស់កម្មវិធីពន្លកចំណេះ គឺជាថវិកាគំាទ្រកិច្ចសហការដែលផ្តល់ឱ្យអង្គការ ឬ សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកស្រាវជ្រាវ (ទិន្នន័យ) ការផ្សព្វផ្សាយ ឬការពិភាក្សាអំពីអាទិភាពរបស់ស្ថាប័ននៃគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ដើម្បីលើកកម្ពស់ការសម្រេចចិត្តផ្អែកលើទិន្នន័យ។
សកម្មភាពសំខាន់មួយចំនួន រួមមាន៖
- ប្រមូលទិន្នន័យជាក់លាក់សម្រាប់គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស លើប្រធានបទដែលស្នើឡើងដោយសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សម្រាប់ការសម្រេចចិត្ត ឬបំពេញធាតុចូលលើគោលនយោបាយ។
- ប្រើប្រាស់ឯកសារស្រាវជ្រាវ ឬទិន្នន័យដែលមានស្រាប់ ដើម្បីបង្កើតជាឯកសារផ្សព្វផ្សាយដែលឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សម្រាប់ការសម្រេចចិត្ត ឬបំពេញធាតុចូលលើគោលនយោបាយ។
- រៀបចំការពិភាក្សាគោលនយោបាយ (ការប្រឹក្សា កិច្ចពិភាក្សា សិក្ខាសាលាកម្រិតសហគមន៍ និងការពិភាក្សាផ្សេងៗទៀត) សម្រាប់ការសម្រេចចិត្ត ឬបំពេញធាតុចូលលើគោលនយោបាយ។
គម្រោងថវិកាគំាទ្រចូលរួមក្នុងគោលនយោបាយ មានសកម្មភាពសំខាន់ៗរួមមាន៖
- ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល និងលើកកម្ពស់បរិយាបន្ន៖ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (Cooperation Committee for Cambodia)
- ការលើកកម្ពស់ការពិភាក្សាប្រកបដោយបរិយាបន្ន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum on Cambodia)
- ការសិក្សាអំពីផលិតផលកសិកម្មតាមលក្ខខណ្ឌកសិផលនៅខេត្តពោធិ៍សាត់៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (Centre for Policy Studies)
- ការស្វែងរកដំណោះស្រាយជួយកសិករធ្វើស្រែនៅខេត្តកំពង់ធំ៖ ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers) និងមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (Centre for Policy Studies)
- ការសិក្សាអំពីសហគ្រាសធុនតូចនិងមធ្យម (SME) នៅកម្ពុជា៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (Ministry of Industry, Science, Technology, and Innovation) និង សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech University)
- ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការវាយតម្លៃប្រព័ន្ធស្ថិតិជាតិ និងកិច្ចសហការរបស់ភាគីពាក់ព័ន្ធសម្រាប់យុទ្ធសាស្ត្រជាតិក្នុងការអភិវឌ្ឍស្ថិតិ៖ វិទ្យាស្ថានជាតិស្ថិតិ (National Institute of Statistics)
