ដៃគូនវានុវត្តន៍
កម្មវិធីពន្លកចំណេះថវិកាគាំទ្រសកម្មភាពបែបនវានុវត្តនន៍ គឺជាដំណើរការប្រកួតប្រជែងមួយសម្រាប់អង្គការ ស្ថាប័នក្នុងស្រុក ដើម្បីស្នើ និងសាកល្បងគំនិតច្នៃប្រឌិតរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងឱកាស/បញ្ហាគោលនយោបាយដែលកំពុងលេចចេញទាំងនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ។ ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍នេះត្រូវបានរំពឹងថានឹងគាំទ្រដល់អង្គការ ស្ថាប័នក្នុងស្រុកចំនួនប្រាំមួយនៅកម្ពុជាសម្រាប់កម្មវិធីទាំងមូល ដែលមានរយៈពេលពីប្រាំបីខែដល់ដប់ពីរខែ។
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍ នឹងគាំទ្រគំនិតច្នៃប្រឌិតដែលប្រើវិធីសាស្ត្របរិយាបន្ន ដើម្បីលើកកម្ពស់ ភាពធន់នឹងអាកាសធាតុបែបបរិយាបន្ន ការអភិវឌ្ឍផ្នែកឌីជីថល ស្ថានភាព តម្រូវការ និងការទទួលបានសេវាសាធារណៈបែបបរិយាបន្ន ស្ត្រី សន្តិភាព និងសន្តិសុខ និងប្រធានបទពាក់ព័ន្ធគោលនយោបាយផ្សេងទៀត។ លើសពីនេះ ដៃគូដែលបានជ្រើសរើសនឹងមានលទ្ធភាពចូលទៅកាន់បណ្តាញប្រព័ន្ធអេកូចំណេះដឹងកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ដៃគូនានានឹងអាចពង្រឹងបណ្តាញដែលមានស្រាប់របស់ពួកគេ និងបង្កើតបណ្តាញថ្មីតាមរយៈយន្តការបណ្តាញ របស់កម្មវិធីពន្លកចំណេះ រួមទាំងការពិភាក្សាគោលនយោបាយផងដែរ។ តាមរយៈយន្តការទាំងនេះ ដៃគូនានានឹងអាចបង្កើនឱកាសរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងជាមួយដៃគូផ្សេងទៀត និងអ្នកបង្កើតគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
នៅអំឡុងពេលប្រកាសទទួលពាក្យសម្រាប់ថវិកានវានុវត្តន៍ (វគ្គទីមួយ) ស្ថាប័នចំនួនបួន ត្រូវបានជ្រើសរើស ។ ក្នុងនោះរួមមាន៖
- មជ្ឈមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍
- អង្គការភូមិខ្ញុំ
- វិទ្យាស្ថានជាតិសង្គមកិច្ច
- សាកលវិទ្យាល័យជាតិបាត់ដំបង