PUBLISHED: 27 សីហា 2019

ច្បាប់និងបទដ្ឋានគតិយុទ្ធ

ក. ច្បាប់​ស្តីពី​វិជ្ជាជីវៈសុខាភិបាល៖ ក្រោយ​ពី​មាន​ការ​ផ្ទុះ​មេរោគ​អេដស៍​នៅ​ភូមិ​រកា រួម​នឹង​សម្ពាធ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន នៅ​ចុង​ឆ្នាំ ២០១៥ ក្រសួង​សុខាភិបាល​កំពុង​រៀបចំ​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈសុខាភិបាល ដូចជា វេជ្ជបណ្ឌិត ឳសថការី ទណ្ឌពេទ្យ ឆ្មប និង​គិលានុបដ្ឋាក/យិកា។ ច្បាប់​នេះ​នឹង​ធានា​បាននូវសុវត្ថិភាព​អ្នក​ជំងឺ ក៏ដូចជាគុណភាព​នៃ​ប្រព័ន្ធ​ថែទាំ​សុខភាព​សាធារណៈ និង​ឯកជន ក្នុង​ប្រទេស​កម្ពុជា។​

ខ. ច្បាប់ស្តីពី​ការ​គ្រប់គ្រងគ្រឿងស្រវឹង៖ ច្បាប់នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​គ្រប់គ្រងការ​លក់ និង​ការ​ប្រើប្រាស់គ្រឿងស្រវឹងតាមរយៈការ​កំណត់អាយុ​សម្រាប់​ទទួលទានគ្រឿងស្រវឹង និង​ការ​ដាក់កំហិត​លើភាពងាយស្រួល​ក្នុង​ការ​ទិញគ្រឿងស្រវឹង និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មគ្រឿងស្រវឹងផងដែរ។​

គ. ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ថ្នាំជក់៖ ច្បាប់នេះ​មាន ១៣ ជំពូក និង​ ៤៩ មាត្រា ដែល​មាន​គោលបំណង​អប់រំ និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់។

See original documents here and here.

Share