PUBLISHED: 27 សីហា 2019
ពង្រឹងគុណភាពនិស្សិតបញ្ចប់ការសិក្សាជំនាញសុខាភិបាល
ការប្រលងចេញថ្នាក់ជាតិត្រូវបានអនុវត្តប្រចាំឆ្នាំ សម្រាប់គ្រប់វិជ្ជាជីវៈសុខាភិបាលទាំងអស់ ទាំងនៅសាកលវិទ្យាល័យឯកជន និងរដ្ឋ ដែលបានចាប់ផ្តើមធ្វើឡើង ក្នុងឆ្នាំ ២០១៣។ កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានកោះឲ្យមានកិច្ចប្រជុំមួយជាមួយគ្រប់គ្រឹះស្ថានឯកជនដែលផ្តល់ការអប់រំវិជ្ជាជីវៈសុខាភិបាលទាំងអស់ ដើម្បីពិភាក្សាលើការពង្រឹងគុណភាពអប់រំ ជំនាញសុខាភិបាល (ការប្រលងចូល និងចេញ កម្មវិធីសិក្សា ការចុះកម្មសិក្សា)។