ការប្រគល់ពានរង្វាន់ទាំងនេះគឺដើម្បីទទួលស្គាល់ និងលើកទឹកចិត្តការងារដែលបង្ហាញពីបរិយាបន្ន តាមរយៈការស្រាវជ្រាវប្រកបដោយនវានុវត្តន៍ លទ្ធផលស្រាវជ្រាវដែលអាចចូលប្រើប្រាស់បាន និងប្រកបដោយបរិយាបន្ន ឬការពិភាក្សាដែលដោះស្រាយតម្រូវការ និងទស្សនៈយល់ឃើញរបស់ក្រុមផ្សេងៗ ក្នុងដំណើរការគោលនយោបាយនៅថ្នាក់ក្រោមជាតិ ឬថ្នាក់ជាតិ។ បន្ទាប់ពីការប្រកាសសម្រាប់ការតែងតាំងពានរង្វាន់បរិយាបន្ន អ្នកឈ្នះចំនួន ៣ នាក់ត្រូវបានកំណត់អត្តសញ្ញាណ។ ជាផ្នែកមួយនៃការប្រកាសនេះ អ្នកឈ្នះមានឱកាសដាក់បញ្ជូនឯកសារទស្សនទានដើម្បីស្នើសុំថវិកាគាំទ្រ ដើម្បីអនុវត្តការស្រាវជ្រាវ ការផ្សព្វផ្សាយ និងការពិភាក្សាប្រកបដោយបរិយាបន្ន។
- សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ
- អ្នកស្រី តាត់ ន្និការ
- ល្ខោនឆ្លុះ
