ព្រឹត្តិការណ៍ចុងក្រោយ

កិច្ចប្រជុំបឋមស្តីពីយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍស្ថិតិ​ (NSDS)
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 5 កុម្ភៈ 2025
  • ម៉ោង៖ 2:00 pm > 3:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កាលពីថ្ងៃទី​ ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្មវិធីពន្លកចំណេះបានរៀបចំកិច្ចប្រជុំបឋមជាមួយវិទ្យាស្ថានជាតិស្ថិតិ (NIS)​ ដើម្បីពិភាក្សាអំពីជំនួយបច្ចេកទេសរបស់កម្មវិធីពន្លកចំណេះ ក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍស្ថិតិ​ (NSDS)។ កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ២២ រូប​ រួមមាន មន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិចំនួន ១៨ រូប (ស្ត្រី ៦រូប) ក្រុមការងារកម្មវិធីពន្លកចំណេះ ២​ រូប​ និងអ្នកជំនាញថ្នាក់ជាតិ ២ រូប។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការណែនាំទីប្រឹក្សា ការផ្តល់ព័ត៌មានថ្មីៗអំពីការវាយតម្លៃ កម្មវិធី និងវឌ្ឍនភាពនៃយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍស្ថិតិ​ និងការបញ្ជាក់តួនាទី ទំនួលខុសត្រូវ និងជំហានបន្ទាប់ ដើម្បីធានាប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការ។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល គំនិតផ្តួចផ្តើមនេះ នឹងបង្កើនការចូលរួមពីភាគីពាក់ព័ន្ធ ​និងធានាថាសំឡេងទាំងអស់ត្រូវបានដឹងឮ និងអាចរួមចំណែកស្មើៗគ្នាដល់ដំណើរការអភិវឌ្ឍយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍស្ថិតិ​។