ព្រឹត្តិការណ៍ចុងក្រោយ

កិច្ចពិភាក្សាប្រកបដោយបរិយាបន្ននៅក្នុងសកម្មភាព៖ វេទិកាសាធារណៈថ្នាក់ខេត្ត
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 25 មិនា 2026
  • ម៉ោង៖ 8:00 am > 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Pursat Province

កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ វេទិកាសាធារណៈថ្នាក់ខេត្តមួយត្រូវបានរៀបចំឡើងនៅក្នុងខេត្តពោធិ៍សាត់ ដោយអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន (PAfID) ដែលជាដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ។ វេទិកានេះបានផ្តល់ឱកាសជួបជុំគ្នារវាងជនមានពិការភាព និងថ្នាក់ដឹកនាំខេត្ត ក្នុងកិច្ចពិភាក្សាបើកចំហ និងប្រកបដោយការគោរព។

វេទិកានេះមានអ្នកចូលរួមសរុបជាង ១០០ នាក់ រួមមានសមាជិកមកពីអង្គការជនមានពិការភាព (OPDs) និងតំណាងរាជរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងពេលទទួលសេវា «ប័ណ្ណសមធម៌» (IDPoor) និង «កម្មវិធីកញ្ចប់គ្រួសារ»។

តាមរយៈវិធីសាស្រ្តនៃកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន ព្រឹត្តិការណ៍នេះបានជួយពង្រឹងទំនាក់ទំនងរវាងសហគមន៍ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត។ សក្ខីកម្មដ៏រំភើបមួយពីស្រ្តីថ្លង់ម្នាក់ រួមជាមួយការពិភាក្សាជាក្រុមយ៉ាងផុសផុលដែលមានការចូលរួមពីក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត (PDAC) និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត បានជួយបញ្ជាក់កាន់តែច្បាស់នូវលទ្ធផលដែលទទួលបានពីការស្រាវជ្រាវនាពេលថ្មីៗនេះ។

តាមរយៈការធ្វើការរួមគ្នា អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន កំពុងជួយជំរុញផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព (២០២៤–២០២៨) និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់កម្ពុជា ដើម្បីលើកកម្ពស់អនាគតមួយដែលមានបរិយាបន្នសម្រាប់មនុស្សគ្រប់រូប។