ព្រឹត្តិការណ៍ចុងក្រោយ

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ថ្នាលឧត្ដមចំណេះ៖ ការប្រមើលមើលឡើងវិញអំពីការអប់រំនាពេលអនាគតរបស់កម្ពុជា”
  • កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 6 មិថុនា 2023
  • ម៉ោង៖ 8:00 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ ភ្នំពេញ

កាលពីថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ថ្នាលឧត្ដមចំណេះ៖ ការប្រមើលមើលឡើងវិញអំពីការអប់រំនាពេលអនាគតរបស់កម្ពុជា”ដើម្បីបង្ហាញ និងពិភាក្សាអំពីលទ្ធផលស្រាវជ្រាវ និងបង្ហាញពីសមិទ្ធិផលដែលសម្រេចបានក្នុងការអនុវត្តកម្មវិធី។ សិក្ខាសាលាផ្សព្វផ្សាយនេះបានប្រមូលផ្តុំអ្នកចូលរួមប្រហែល ១០០ នាក់មកពីស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានឧត្តមសិក្សា (HEIs) ស្ថាប័នអប់រំទូទៅ ក្រុមហ៊ុនមកពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ (CSOs) ដែលធ្វើការលើវិស័យអប់រំ។ សិក្ខាសាលានេះបានប្រមូលផ្តុំការពិភាក្សាប្រកបដោយផ្លែផ្កាលើការរកឃើញសំខាន់ៗ និងការយល់ដឹងអំពីបញ្ហាប្រឈម និងឱកាសទូលំទូលាយសម្រាប់សមាហរណកម្មបច្ចេកវិទ្យាឌីជីថលក្នុងការអប់រំ ការផ្លាស់ប្តូរការអប់រំ និងសង្គមពុទ្ធិពីភាគីពាក់ព័ន្ធក្នុងវិស័យអប់រំ។
សិក្ខាសាលានេះទទួលបានការគាំទ្រពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

 

 

 

 

 

 

 

 

 

 

ចែករំលែក

ព្រឹត្តិបត្រព័ត៌មានថ្មីៗ