ព្រឹត្តិការណ៍ចុងក្រោយ

វេទិកាគោលនយោបាយថ្នាក់ខេត្តឆ្នាំ២០២៦ របស់កម្មវិធីពន្លកចំណេះ | ខេត្តសៀមរាប
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 5 កុម្ភៈ 2026
  • ម៉ោង៖ 8:00 am > 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Siem Reap

ជាមួយការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី វេទិកាគោលនយោបាយថ្នាក់ខេត្តឆ្នាំ២០២៦ របស់កម្មវិធីពន្លកចំណេះ ក្រោមមូលបទ «ការផ្សាភ្ជាប់សហគមន៍ ទិន្នន័យ និងគោលនយោបាយ៖ ការពង្រឹងការសម្រេចចិត្តនៅថ្នាក់ក្រោមជាតិ ដើម្បីអនាគតកម្ពុជា» បានប្រមូលផ្ដុំអ្នកចូលរួមជាង ១២០ នាក់ រួមមាន តំណាងពីអ្នកតាក់តែងគោលនយោបាយថ្នាក់ខេត្ត និងថ្នាក់ជាតិ តំណាងសហគមន៍ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងស្ថាប័នក្នុងស្រុក តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។
អ្នកចូលរួមបានចែករំលែកបទពិសោធន៍ពីបណ្តាខេត្ត និងសហគមន៍ដែលខ្លួនរស់នៅទាក់ទងនឹងបញ្ហាជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ កិច្ចគាំពារសង្គម នវានុវត្តន៍ថ្នាក់មូលដ្ធាន និងការធ្វើចំណាកស្រុក ជាដើម។ វេទិកានេះក៏បានគូសបញ្ជាក់ពីរបៀបដែលទិន្នន័យក្នុងស្រុក ការចូលរួមប្រកបដោយអត្ថន័យ និងការពិភាក្សាប្រកបដោយបរិយាបន្នអាចនាំទៅរកការសម្រេចចិត្តគោលនយោបាយដែលឆ្លើយតបជាក់ស្តែងសម្រាប់ខេត្តនានារបស់កម្ពុជា។

ការពិភាក្សាសំខាន់ៗបានពង្រឹងសារៈសំខាន់នៃ៖
• ការបញ្ចូលសំឡេងសហគមន៍ទៅក្នុងដំណើរការគោលនយោបាយ
• ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងតួអង្គថ្នាក់ខេត្ត និងថ្នាក់ជាតិ
• ការប្រើប្រាស់ការស្រាវជ្រាវ និងទិន្នន័យមូលដ្នានសម្រាប់ការសម្រេចចិត្ត
• ការបង្កើតវេទិកាពិភាក្សាប្រកបដោយបរិយាបន្នដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ក្រុមចម្រុះ

គន្លឹះសំខាន់ៗពីវេទិកានេះនឹងរួមចំណែកដល់ការពិភាក្សាថ្នាក់ខេត្ត និងការពិភាក្សាគោលនយោបាយថ្នាក់ជាតិដទៃទៀត។
សូមអរគុណ វាគ្មិន តំណាងសហគមន៍ អាជ្ញាធរខេត្ត ដៃគូរ និងអ្នកចូលរួមទាំងអស់សម្រាប់ការរួមចំណែកដ៏មានតម្លៃ។

ការផ្សាយព័ត៌មាន៖

១. CNC TV

២. Khmer Times

សូមស្វែងរករូបថតពីវេទិកានៅទីនេះ៖ វេទិកាគោលនយោបាយថ្នាក់ខេត្តឆ្នាំ២០២៦

ចែករំលែក