ព្រឹត្តិការណ៍ចុងក្រោយ

កិច្ចប្រជុំប្រចាំឆមាសលើកទី៤ ជាមួយសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 15 សីហា 2025
  • ម៉ោង៖ 9:00 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

រួបរួមគ្នាក្នុងការពង្រឹងប្រព័ន្ធគោលនយោបាយផ្អែកលើទិន្នន័យ កិច្ចប្រជុំប្រចាំឆមាសលើកទី៤ ជាមួយសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កម្មវិធីពន្លកចំណេះរួមជាមួយនឹងវិទ្យាសា្ថនបណ្តុះបណ្តាល និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ដែលជាដៃគូយុទ្ធសាស្ត្ររបស់យើង បានរៀបចំកិច្ចប្រជុំប្រចាំឆមាសលើកទី៤ ជាមួយសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស។ សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ដៃគូយុទ្ធសាស្រ្ត និងក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បានរួមគ្នាពិនិត្យមើលវឌ្ឍនភាពកម្មវិធីក្នុងការបង្កើនសំឡេងចម្រុះ ចែករំលែកចំណេះដឹង និងការប្រើប្រាស់ទិន្នន័យក្នុងគោលនយោបាយ។

កិច្ចប្រជុំនេះ ក៏បានផ្តល់វឌ្ឍនភាពនៃការអនុវត្តសកម្មភាពរបស់កម្មវិធីកិច្ចសហប្រតិបត្តិការតាមរយៈថវិកាចូលរួមក្នុងគោលនយោបាយ និងការផ្តួចផ្តើមគំនិតរវាងវិស័យផ្សេងៗ ខណៈជំរុញឱ្យមានការសម្របគ្នារវាងផែនការឆ្នាំ២០២៥ របស់ដៃគូយុទ្ធសាស្រ្តនីមួយៗ។ ការសម្របគ្នានេះនឹងធានាថាការស្រាវជ្រាវ កិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សារបស់ដៃគូ នៅតែបន្តបង្កើតលទ្ធផលវិជ្ជមានចេញពីការអនុវត្តគោលនយោបាយនៅកម្ពុជា។

សូមអរគុណដល់ដៃគូទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត ក្នុងការជំរុញប្រព័ន្ធគោលនយោយបាយប្រកបដោយបរិយាបន្ន និងផ្អែកលើទិន្នន័យ។

សូមស្វែងរករូបថតពីកិច្ចប្រជុំនៅទីនេះ៖​

ដើម្បីស្វែងយល់បន្ថែមអំពីគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សូមចូលទៅកាន់៖  Technical Steering Committee | Policy Pulse

ចែករំលែក