ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 1 មេសា 2024 8:00 am > ថ្ងៃ ពុធ, 30 មេសា 2025 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ខេត្តបាត់ដំបង, ប្រទេសកម្ពុជា

សូមបង្ហាញដៃគូនវានុវត្តន៍ទី៤ របស់កម្មវិធីពន្លកចំណេះ «សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)»
សប្តាហ៍នេះ យើងមានសេចក្តីរីករាយក្នុងការបង្ហាញគម្រោងស្រាវជ្រាវរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ (UICC) នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
គម្រោងស្រាវជ្រាវនេះស្តីពី៖ «ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធនវានុវត្តន៍ក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ អាជ្ថាធរខេត្ត មន្ទីរពាក់ព័ន្ធ និងសហគ្រាសនៅថ្នាក់ខេត្ត»។
ការស្រាវជ្រាវនេះមានគោលដៅក្នុងការអនុវត្តនូវសេវាផ្ទេរ បច្ចេកវិទ្យាដែលជំរុញដោយការផ្គត់ផ្គង់ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ នេះជាវិធីសាស្ត្រមួយផ្សេងទៀតបន្ថែមពីលើ សេវាផ្ទេរបច្ចេកវិទ្យាដែលជំរុញដោយតម្រូវការ ដែលមានស្រាប់ និងកំពុងគាំទ្រផ្នែកបច្ចេកវិទ្យាដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកនាពេលបច្ចុប្បន្ន។
គម្រោងស្រាវជ្រាវនេះកំពុងចាប់ផ្តើមហើយ សូមកុំភ្លេចរង់ចាំតាមដានគម្រោងថ្មីនេះទាំងអស់គ្នាណា៎!
ដើម្បីស្វែងយល់បន្ថែមអំពីសាកលវិទ្យាល័យជាតិបាត់ដំបង សូមចុចនូវតំណរភ្ជាប់នេះ៖ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) | Policy Pulse
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។
