ព្រឹត្តិការណ៍ចុងក្រោយ

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការស្រាវជ្រាវបែបសកម្មស្តីពី “ផលប៉ះពាល់នៃជំងឺកូវីដ១៩លើយុវជនងាយរងគ្រោះក្នុងប្រទេសកម្ពុជា”
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 29 កក្កដា 2022
  • ម៉ោង៖ 8:00 am > 11:30 am
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី និងក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការស្រាវជ្រាវបែបសកម្មស្តីពី “ផលប៉ះពាល់នៃជំងឺកូវីដ១៩លើយុវជនងាយរងគ្រោះក្នុងប្រទេសកម្ពុជា”។ កិច្ចពិភាក្សានេះមានគោលបំណងបង្ហាញលទ្ធផលស្រាវជ្រាវ និងប្រមូលធាតុចូល ពីភាគីពាក់ព័ន្ធនានារួមមាន ស្ថាប័នក្រៅរដ្ឋាភិបាល ដូចជា អង្គការឃែរ អង្គការយុវសន្តិភាព និងអង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០ ជាដើម។

សិក្ខាសាលាផ្សព្វផ្សាយនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។