ព្រឹត្តិការណ៍ចុងក្រោយ

សិក្ខាសាលាស្តីពី “ការស្រាវជ្រាវបម្រើអោយគោលនយោបាយ៖ ការបង្ហាញលទ្ទផលការស្ទាបស្ទង់មតិអំពីផលប៉ះពាល់នៃកូវីដ-១៩ ស្តីពីគ្រួសារងាយរងគ្រោះនៅកម្ពុជា”
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 9 សីហា 2021 9:00 am > ថ្ងៃ សុក្រ, 13 សីហា 2021 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Zoom

នៅថ្ងៃទី ០៩ ខែសីហាឆ្នាំ ២០២១ អង្គការមូលនិធិអាស៊ីសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គរស្រាវជ្រាវ និងអង្គការវេទិកាអនាគតបានបើកសិក្ខាសាលារួមគ្នាមួយស្តីពី “ការស្រាវជ្រាវបម្រើអោយគោលនយោបាយ៖ ការបង្ហាញលទ្ធផលការស្ទាបស្ទង់មតិអំពីផលប៉ះពាល់នៃកូវីដ-១៩ ស្តីពីគ្រួសារងាយរងគ្រោះនៅកម្ពុជា” តាមរយៈ Zoom។

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរយោបល់ ការប្រឹក្សា និងការអភិវឌ្ឍគំនិត និងឯកសារគោលនយោបាយ ដែលទាក់ទងនឹងការសិក្សាផលប៉ះពាល់សេដ្ឋកិច្ចនៃកូវីត១៩ ដែលត្រូវបានអនុវត្តដោយអង្គការវេទិកាអនាគត និងអង្គរស្រាវជ្រាវ។ ពួកគេក៏ផ្តល់ការគាំទ្រ និងណែនាំដល់តំណាងមន្រ្តីស្រាវជ្រាវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងដំណើរការបង្ហាញលទ្ធផលការសិក្សានេះ។

ពិធីបើកសិក្ខាសាលារួមគ្នានេះត្រូវបានចាប់ផ្តើមដោយ ការថ្លែងសុន្ទរកថារបស់ឯកឧត្តមឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Andreas Zurbrugg អនុប្រធានបេសកកម្មប្រចាំស្ថានទូតអូស្ត្រាលី និងលោកស្រី Meloney Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា។

សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមដោយកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជារបស់អង្គការមូលនិធិអាស៊ី ដោយទទួលការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ។