ព្រឹត្តិការណ៍ចុងក្រោយ

វគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តបញ្ជ្រាបសមភាពយេនឌ័រ និងសង្គមបរិយាបន្ន នៅក្នុងការស្រាវជ្រាវ
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 4 វិច្ឆិកា 2021 9:00 am > ថ្ងៃ សុក្រ, 5 វិច្ឆិកា 2021 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Zoom

នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការមូលនិធិអាស៊ីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តបញ្ជ្រាបសមភាពយេនឌ័រ និងសង្គមបរិយាបន្ន នៅក្នុងការស្រាវជ្រាវ សម្រាប់ដៃគូស្រាវជ្រាវថ្មីរបស់កម្មវិធីពន្លកចំណេះ។ គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ឱ្យដៃគូរបស់យើងនូវយុទ្ធសាស្រ្តសមភាពយេនឌ័រ និងសង្គមបរិយាបន្ន ជាក់ស្តែងក្នុងដំណើរការស្រាវជ្រាវបែបសង្គម ដោយចាប់ផ្តើមពីការធ្វើផែនការ ការអនុវត្ត ការវិភាគ និងការសរសេររបាយការណ៍ស្រាវជ្រាវ។

អង្គការមូលនិធិអាស៊ីប្តេជ្ញាចិត្តក្នុងការជំរុញ និងបញ្ជា្របគោលការណ៍សមភាពយេនឌ័រ និងសង្គមបរិយាបន្ន នៅក្នុងកម្មវិធី​ និងការអនុវត្តសម្មភាពរបស់ខ្លួន។ វា​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​ការ​សម្រេចបាននូវ​លទ្ធផល​អភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន។

វគ្គបណ្តុះបណ្តាលនេះគាំទ្រដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។