ព្រឹត្តិការណ៍ចុងក្រោយ

សូមស្វាគមន៍អ្នកហាត់ការទាំងបីរូបមកកាន់កម្មវិធីពន្លកចំណេះ
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 13 មករា 2025 12:00 am > ថ្ងៃ សៅរ៍, 12 កក្កដា 2025 12:00 am
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

យើងខ្ញុំមានសេចក្តីរីករាយ សូមណែនាំអ្នកហាត់ការទាំងបីរូប ដែលចូលរួមក្នុងកម្មវិធីពន្លកចំណេះរបស់យើងនៅក្នុងរយៈពេល ៦ ខែខាងមុខ!

សូមចូលរួមស្វាគមន៍៖

កញ្ញា ផុន ស្រីល័ក្ខ ជាអ្នកហាត់ការផ្នែកផ្សព្វផ្សាយរបស់កម្មវិធីពន្លកចំណេះ។ ស្រីល័ក្ខ នឹងជួយក្រុមការងារក្នុងការអនុវត្តយុទ្ធសាស្ត្រផ្សព្វផ្សាយនៅលើប្រព័ន្ធអនឡាញ រចនា និងផលិតមាតិកា ដើម្បីធានាបានថាកិច្ចការងាររបស់កម្មវិធីពន្លកចំណេះត្រូវបានចែករំលែកប្រកបដោយប្រសិទ្ធភាពទៅកាន់ទស្សនិកជនចម្រុះ។

ស្រីល័ក្ខ ជានិស្សិតដែលទើបនឹងបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


កញ្ញា ប៉ិច ប៉ូសុជាតា គឺជាអ្នកហាត់ការផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI)។ សុជាតានឹងគាំទ្រកម្មវិធីពន្លកចំណេះក្នុងការធានានូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ព្រមទាំងរួមចំណែកក្នុងគំនិតផ្តួចផ្តើម និងការស្រាវជ្រាវរបស់ GEDSI ដើម្បីលើកកម្ពស់បរិយាបន្ននៅក្នុងកម្មវិធី។

ប៉ូសុជាតា ជានិស្សិតឆ្នាំទី ៤ នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិ ផ្តោតលើសេដ្ឋកិច្ចអន្តរជាតិ។

កញ្ញា ម៉ន លីហ្សា ចូលរួមជាអ្នកហាត់ការផ្នែកត្រួតពិនិត្យ វាយតម្លៃ និងសិក្សា (MEL)។ លីហ្សា នឹងគាំទ្រទៅលើកិច្ចការ ដែលទាក់ទងនឹងការត្រួតពិនិត្យ វាយតម្លៃ និងសិក្សា ដោយធ្វើការជាមួយក្រុមការងាររបស់កម្មវិធី ក្នុងការត្រួតពិនិត្យ និងវាយតម្លៃសក្តានុពលរបស់កម្មវិធី និងលទ្ធផលសិក្សា។

លីហ្សា ជានិស្សិតឆ្នាំទី ៣ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនយោបាយ និងរដ្ឋបាលសាធារណៈ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ។

យើងខ្ញុំមានសេចក្តីរីករាយចំពោះវត្តមានរបស់ពួកគាត់ និងទន្ទឹមរង់ចាំនូវសមិទ្ធិផល និងភាពច្នៃប្រឌិតដែលពួកគាត់នឹងនាំមកកម្មវិធីពន្លកចំណេះ!

ចែករំលែក