ព្រឹត្តិការណ៍ចុងក្រោយ

ឱកាសហាត់ការជាមួយកម្មវិធីពន្លកចំណេះ
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 27 សីហា 2025 12:00 am > ថ្ងៃ ពុធ, 24 កញ្ញា 2025 11:59 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កម្មវិធីពន្លកចំណេះកំពុងស្វែងរកអ្នកហាត់ការពេញម៉ោង២ម្នាក់ សម្រាប់រយៈពេលប្រាំមួយខែ ដើម្បីចូលរួមជាមួយក្រុមការងារពន្លកចំណេះ៖

អ្នកហាត់ការផ្នែកផ្សព្វផ្សាយ
បង្ហាញភាពច្នៃប្រឌិតរបស់អ្នកតាមរយៈសោតទស្សន៍ (multimedia storytelling) – ចាប់ពីការផលិតវីដេអូ និងផ្ទាំងផ្សព្វផ្សាយឌីជីថល ដល់ការគ្រប់គ្រងវេទិកាអនឡាញ និងគាំទ្រការផ្សព្វផ្សាយតាមរយៈកម្មវិធីនានា។ តួនាទីនេះសាកសមសម្រាប់អ្នកដែលចង់បង្កើនជំនាញក្នុងការបង្កើតមាតិកា ការរចនា ការថតរូប និងការថតវីដេអូ ដែលបង្កើតឱ្យមានលទ្ធផលជាវិជ្ជមាន។

អ្នកហាត់ការផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
ធ្វើការនៅចំណុចអន្តរប្រសព្វរវាង ការស្រាវជ្រាវ និងបរិយាបន្ន ដោយគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចូល សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ក្នុងវិស័យស្រាវជ្រាវ និងដំណើរកាគោលរនយោបាយនៅកម្ពុជា។ ពីការសម្របសម្រួលកម្មវិធី និងការចងក្រងការពិភាក្សា ដល់ការតាមដានគោលនយោបាយពាក់ព័ន្ធនឹង GEDSI អ្នកនឹងទទួលបានបទពិសោធន៍អនុវត្តក្នុងការពិភាក្សាប្រកបដោយបរិយាបន្ន ។

✨ នេះមិនមែនត្រឹមតែជាការហាត់ការប៉ុណ្ណោះទេ – វាជាឱកាសឲ្យអ្នកបានរៀន បង្កើត និងរួមចំណែកក្នុងការផ្លាស់ប្ដូរប្រកបដោយអត្ថន័យ។

បញ្ជូន CV និង Cover Letter របស់អ្នកមកអាសយដ្ឋានអ៊ីមែល recruitment.cambodia@asiafoundation.org ជាមួយប្រធានបទ (subject)៖
• “Ponlok Chomnes Comms Intern” ឬ
• “Ponlok Chomnes GEDSI Intern”

កាលបរិច្ឆេទផុតកំណត់ អ្នកហាត់ការផ្នែកផ្សព្វផ្សាយ៖ ២៤ កញ្ញា ២០២៥

កាលបរិច្ឆេទផុតកំណត់ អ្នកហាត់ការផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម៖ ១៥ កញ្ញា ២០២៥

សូមអានលម្អិតនៅខាងក្រោម

អ្នកហាត់ការផ្នែកផ្សព្វផ្សាយ: https://bongthom.com/job_detail/view_details_36409.html?preview=true&embed=true

អ្នកហាត់ការផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម: https://bongthom.com/job_detail/view_details_36408.html?preview=true&embed=true

ចែករំលែក