ព្រឹត្តិការណ៍ចុងក្រោយ

ការពង្រឹងដំណើរការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយតាមរយៈដំណើរទស្សនកិច្ចសិក្សាថ្នាក់តំបន់
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា 2025 8:00 am > ថ្ងៃ សុក្រ, 21 វិច្ឆិកា 2025 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Indonesia

មជ្ឍមណ្ឌលសិក្សាគោលនយោបាយ (CPS) ដែលជាដៃគូយុទ្ធសាស្រ្តរបស់កម្មវិធីពន្លកចំណេះ បានធ្វើដំណើរទស្សនកិច្ចសិក្សានៅ មជ្ឍមណ្ឌលសិក្សាគោលនយោបាយឥណ្ឌូណេស៊ី (CIPS) នៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ -២១ ខែវិច្ឆិកា ឆ្នាំ២០២៥​។

ដំណើរការទស្សនកិច្ចនេះបានផ្តល់ឱកាសដល់ CPS សិក្សាពីបទពិសោធន៍របស់ CIPS ក្នុងការគ្រប់គ្រងការស្រាវជ្រាវ ការផលិតឯកសារស្រាវជ្រាវ និងគោលនយោបាយក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ព្រមទាំងស្វែងរកឱកាសសហការនាពេលអនាគត រវាងស្ថាប័នទាំងពីរផងដែរ។

ចំណុចសំខាន់ៗពីដំណើរទស្សនកិច្ចនេះរួមមាន៖

  • ការគ្រប់គ្រង និងការសម្របសម្រួលគម្រោងដែលមានរចនាសម្ព័ន្ធច្បាស់លាស់
  • វិធីសាស្រ្តសម្រាប់កសាងគំរូហិរញ្ញប្បទានប្រកបដោយចីរភាព
  • ការពង្រឹង និងការសម្រួលដំណើរការស្រាវជ្រាវ
  • ការពង្រឹងយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់ផ្តល់ធាតុចូលផ្នែកគោលនយោបាយកាន់តែប្រសើរ
  • ការពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃគម្រោង រួមទាំងវិធីសាស្រ្តចូលរួមផ្សេងៗ