ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 4 កុម្ភៈ 2026
- ម៉ោង៖ 2:00 pm > 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Banteay Srei District
នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៦ តំណាងស្ថានទូតអូស្រ្តាលី សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ដៃគូយុទ្ធសាស្រ្ត និងក្រុមជំនាញសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បានចុះទស្សនកិច្ចនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីស្វែងយល់បន្ថែមអំពីការអភិវឌ្ឍភូមិប្រកបដោយបរិយាបន្ន ជាពិសេសអំពីរបៀបប្រើប្រាស់ទិន្នន័យមូលដ្ឋាន និងការពិគ្រោះយោបល់សហគមន៍ ក្នុងការធ្វើផែនការ និងការសម្រេចចិត្ត។
ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីគំរូអភិវឌ្ឍន៍សហគមន៍ ផលិតផលក្នុងស្រុក គំនិតផ្តួចផ្តើមពីថាមពលពន្លឺព្រះអាទិត្យ និងវិស័យទេសចរណ៍។
តាមរយៈ ដំណើរទស្សនកិច្ចតាមភូមិ និងការចែករំលែកក្រោមប្រធានបទ «ការអភិវឌ្ឍភូមិប្រកបដោយបរិយាបន្ន ដោយផ្អែកលើទិន្នន័យមូលដ្ឋាន និងការពិគ្រោះយោបល់សហគមន៍» ដឹកនាំដោយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូរបស់យើងបានទទួលចំណេះដឹងជាក់ស្តែងអំពីវិធីសាស្រ្តរៀបចំផែនការដោយផ្អែកលើទិន្នន័យ កិច្ចសហការពហុភាគី និងការពង្រីកគំរូអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។
យើងសូមថ្លែងអំណរគុណដល់អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន មេភូមិ និងសមាជិកតំណាងសហគមន៍ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ។


សូមស្វែងរករូបថតពីដំណើរទស្សនកិច្ចនៅទីនេះ៖ ដំណើរទស្សនកិច្ចនៅស្រុកបន្ទាយស្រី
