ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 17 តុលា 2025
- ម៉ោង៖ 9:00 am > 11:30 am
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
កម្មវិធីពន្លកចំណេះ សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានរៀបចំកិច្ចពិភាក្សាចែករំលែកលើកទី៤ អំពី ផែនការភាពជាដៃគូអភិវឌ្ឍន៍អូស្ត្រាលី-កម្ពុជា ឆ្នាំ ២០២៥-២០២៩
កិច្ចពិភាក្សានេះមានការចូលរួមពី ដៃគូស្រាវជ្រាវ និង ដៃគូផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម របស់កម្មវិធីពន្លកចំណេះ ព្រមទាំងសមាជិក គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស និងតំណាងពី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរចំណេះដឹង និងពិភាក្សាអំពីឱកាសសហការថ្មីក្រោមផែនការនេះ។
សូមអរគុណដល់ លោកស្រី Kirsty Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំស្ថានទូតអូស្ត្រាលី ដែលបានចែករំលែកទស្សនៈ និងទិសដៅអាទិភាពអភិវឌ្ឍន៍របស់អូស្ត្រាលី និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមសកម្មក្នុងកិច្ចពិភាក្សានេះ។
កម្មវិធីពន្លកចំណេះនឹងបន្តជំរុញការផ្លាស់ប្តូរ ការចូលរួម និងកិច្ចសហការដើម្បីពង្រឹងដំណើរការស្រាវជ្រាវដែលរួមចំណែកដល់គោលនយោបាយ (Knowledge-to-Policy Ecosystem) នៅកម្ពុជា។
សូមស្វែងរករូបថតទាំងអស់ពីកម្មវិធីនៅទីនេះ៖ https://theasiafoundation.sharepoint.com/:f:/s/CambodiaPublicResourceCenter/Eolabywj4HlClV8dHyTRr6MB-qNJhh2bcPLAUn3fyzNWeg?e=LMHC9h

