ព្រឹត្តិការណ៍ចុងក្រោយ

ពង្រឹងការយល់ដឹងតាមរយៈវគ្គណែនាំអំពី«គោលការណ៍ណែនាំសម្រាប់ការពិភាក្សាប្រកបដោយបរិយាបន្ន»
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 11 ធ្នូ 2025
  • ម៉ោង៖ 9:00 am > 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កម្មវិធីពន្លកចំណេះ បានរៀបចំវគ្គណែនាំអំពី៖ «គោលការណ៍ណែនាំសម្រាប់ការពិភាក្សាប្រកបដោយបរិយាបន្ន»​ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ ដែលមានការចូលរួមពីស្ថាប័នដៃគូ និងភាគីពាក់ព័ន្ធរបស់កម្មវិធីពន្លកចំណេះ ដើម្បីពង្រឹងការយល់ដឹង និងការរៀបចំការពិភាក្សាគោលនយោបាយសាធារណៈនៅកម្ពុជាប្រកបដោយបរិយាបន្ន។

អ្នកចូលរួមបានពង្រឹងការយល់ដឹងអំពីគោលបំណង និងរចនាសម្ព័ន្ធនៃ គោលការណ៍ណែនាំសម្រាប់ការពិភាក្សាប្រកបដោយបរិយាបន្ន​ ព្រមទាំងទទួលបានការណែនាំស្តីពីការរចនា ការសម្របសម្រួល និងការវាយតម្លៃដំណើរការពិភាក្សា រួមមាន៖
• ការប្រើប្រាស់បញ្ជីពិនិត្យ ការណែនាំអំពីការបង្កលក្ខណៈងាយស្រួលក្នុងការចូលរួម និងការពិចារណាផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI)
• ការលើកកម្ពស់ការសិក្សាពីគ្នាទៅវិញទៅមក និងការចែករំលែកបទពិសោធន៍
• ការឆ្លុះបញ្ចាំង និងការពិភាក្សារួមគ្នា អំពីរបៀបសម្របសម្រួល ឱ្យស្របទៅនឹងស្ថាប័ននីមួយៗ

យើងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) ដែលជាសមាជិកនៃក្រុមប្រឹក្សាជំនាញផ្នែក សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម របស់យើងសម្រាប់ការសម្របសម្រួលក្នុងវគ្គណែនាំនេះ។

ទស្សនារូបភាពបន្ថែមនៅទីនេះ

 

ចែករំលែក