Latest events

វគ្គបណ្តុះបណ្តាលការផ្សព្វផ្សាយសម្រាប់ដៃគូយុទ្ធសាស្ត្ររបស់កម្មវិធីពន្លកចំណេះ
  • Date: ថ្ងៃ ពុធ, 3 កក្កដា 2024
  • Time: 10:00 am > 12:00 pm
  • Attending: 0
  • Location: រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

សារៈសំខាន់នៃសារ៖ វគ្គបណ្តុះបណ្តាលការផ្សព្វផ្សាយសម្រាប់ដៃគូយុទ្ធសាស្ត្ររបស់កម្មវិធីពន្លកចំណេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) 

ថ្មីៗនេះ កម្មវិធីពន្លកចំណេះបានរៀបចំវគ្គបណ្តុះបណ្តាល​ការផ្សព្វផ្សាយ ជាមួយនឹងដៃគូយុទ្ធសាស្ត្ររបស់កម្មវិធីពន្លកចំណេះ វិទ្យស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)

សិក្ខាសាលានេះត្រូវបានសម្របសម្រួលដោយក្រុមការងាររបស់កម្មវិធីពន្លកចំណេះ វិទ្យស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា រួមជាមួយនឹងអ្នកប្រឹក្សាការផ្សព្វផ្សាយរបស់កម្មវិធីពន្លកចំណេះគឺ អ្នកស្រី Leane Regan ដែលអ្នកស្រីជាអ្នកស្ម័គ្រចិត្តនៃ កម្មវិធីអ្នកស្ម័គ្រចិត្តអូស្ត្រាលី គាំទ្រដោយ រដ្ឋាភិបាលប្រទេសអូស្ត្រាលី ។

-​  បន្តពីវគ្គបណ្តុះបណ្តាលមុនស្តីពីការរៀបចំផែនការ​​ និងយុទ្ធសាស្ត្រ នៃការផ្សព្វផ្សាយ សកម្មភាពនេះមានគោលបំណងពង្រឹងសមត្ថភាពបន្ថែមទៅដល់ក្រុមអ្នកស្រាវជ្រាវដើម្បីចាត់ថ្នាក់ក្រុមគោលដៅរបស់ពួកគេ និងរចនានូវសារប្រកបទៅដោយភាពច្នៃប្រឌិតដែលឆ្លើយតបនឹងក្រុមគោលដៅ 

ក្រុមការងារកម្មវិធីពន្លកចំណេះ​ ធ្វើការសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់យើង ដើម្បីធានាថាកិច្ចការស្រាវជ្រាវរបស់ពួកគេនឹងរៀបចំឡើងផ្អែកទៅតាមយន្តការប្រកបទៅដោយបរិយាបន្ន និងទិន្នន័យចម្រុះ ដើម្បីរួមចំណែកដល់ការអនុវត្តគោលនយោបាយនៅក្នុងប្រទេសកម្ពុជាប្រកបទៅដោយប្រសិទ្ធភាពការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធិភាព និងការពាក់ព័ន្ធផ្សេងៗទៀតរួមជាមួយនឹងយន្តការចូលរួមផ្សេងទៀត គឺជាចំណុចសំខាន់នៃគោលបំណងនេះ។