ព្រឹត្តិការណ៍ចុងក្រោយ

វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះការផ្សព្វផ្សាយបែបយុទ្ធសាស្រ្ត
  • កាលបរិច្ឆេទ៖ ថ្ងៃ អង្គារ, 29 កក្កដា 2025 9:30 am > ថ្ងៃ ពុធ, 30 កក្កដា 2025 4:30 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ដៃគូកម្មវិធីពន្លកចំណេះ ពង្រឹងជំនាញក្នុងការផ្សព្វផ្សាយបែបយុទ្ធសាស្រ្ត

សិក្ខាកាមមកពីស្ថាប័នដៃគូរបស់កម្មវិធីពន្លកចំណេះជាង ៦០ រូប បានពង្រឹងជំនាញរបស់ខ្លួនក្នុងការផ្សព្វផ្សាយបែបយុទ្ធសាស្ត្រ រួមមានការគិតបែបយុទ្ធសាស្រ្ត ខ្លឹមសារប្រកបដោយបរិយាបន្ន ការអនុវត្តការផ្សព្វផ្សាយ ដែលរួមបញ្ចូលសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ការចូលរួមនៃឌីជីថលប្រកបដោយផាសុកវត្ថុ និងការចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ តាមរយៈវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះការផ្សព្វផ្សាយបែបយុទ្ធសាស្រ្ត កាលពីថ្ងៃទី​ ២៩-៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក។

សិក្ខាកាមបានចូលរួមយ៉ាងសកម្មក្ក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីចែករំលែក ឆ្លុះបញ្ចាំង និង​ប្រើប្រាស់ឧបករណ៍អនុវត្តជាក់ស្តែង​ ដើម្បីបង្កើនលទ្ធផលវិជ្ជមានទៅលើកិច្ចការផ្សព្វផ្សាយ។


ដើម្បីមើលរូបថតទាំងអស់ពីវគ្គបណ្តុះបណ្តាល សូមចុចទីនេះ

ចែករំលែក