ព្រឹត្តិការណ៍ចុងក្រោយ

ការពង្រឹងភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន និងការត្រៀមបង្ការគ្រោះមហន្តរាយនៅកម្ពុជា តាមរយៈការសម្តែង
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 8 មេសា 2026
  • ម៉ោង៖ 8:00 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Kampot

កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៦ អង្គការអេពិកអាត បានរៀបចំកិច្ចពិភាក្សាមួយស្តីពី «កិច្ចពិភាក្សាបំផុសគំនិត និងសកម្មភាពលើបរិយាបន្នពិការភាព និងការត្រៀមបង្ការគ្រោះមហន្តរាយ» នៅខេត្តកំពត ក្រោមអធិបតីភាពលោកស្រី Bridget Collier ឯកអគ្គរាជទូតរងអូស្ត្រាលីប្រចាំកម្ពុជា ដែលមានអ្នកចូលរួមជាង ១០០ នាក់ រួមមាន មន្ត្រីរដ្ឋាភិបាល អង្គការជនមានពិការភាព និងសហគមន៍នានា ដើម្បីពង្រឹងកិច្ចសន្ទនាអំពីរបៀបដែលប្រព័ន្ធត្រៀមបង្ការគ្រោះមហន្តរាយអាចឆ្លុះបញ្ចាំងពីតម្រូវការ និងភាពជាអ្នកដឹកនាំរបស់ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង។

ដោយប្រើប្រាស់ការសម្តែង កិច្ចពិភាក្សានេះបានលើកឡើងពីដំណោះស្រាយជាក់ស្តែង ដើម្បីកែលម្អលទ្ធភាពទទួលបានប្រព័ន្ធប្រកាសអាសន្នជាមុន ការឆ្លើយតបបន្ទាន់ និងការរៀបចំផែនការដែលមានការចូលរួមពីសហគមន៍។

ចែករំលែក