ព្រឹត្តិការណ៍ចុងក្រោយ

ការពង្រឹងអភិបាលកិច្ចទឹក និងភាពធន់នឹងអាកាសធាតុ 
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា 2025
  • ម៉ោង៖ 8:00 am > 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

 «កិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជ» ដែលរៀបចំឡើងដោយ វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) ដៃគូយុទ្ធសាស្រ្តមួយរបស់កម្មវិធីពន្លកចំណេះ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បានប្រមូលផ្តុំមន្រ្តីរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញក្នុងតំបន់ជាង ៨០ នាក់ ដើម្បីពិនិត្យមើលបញ្ហាសន្តិសុខទឹកដែលប្រទេសនៅតំបន់មេគង្គ និងកម្ពុជា កំពុងប្រឈម 

សារគន្លឹះសំខាន់ៗរួមមាន 

  • ពង្រឹងសន្តិសុខទឹកនៅក្នុងប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ និងទន្លេសាប 
  • បង្កើនការសម្របសម្រួលពហុភាគីសម្រាប់អភិបាលកិច្ចទឹកប្រកបដោយប្រសិទ្ធភាព 
  • តួនាទីសំខាន់នៃទិន្នន័យដែលមានគុណភាពក្នុងការបង្កើតគោលនយោបាយជាតិ និងតំបន់ 
  • ការប្តេជ្ញាចិត្តរួមគ្នារវាងអូស្រ្តាលី និងកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុ។​