ព្រឹត្តិការណ៍ចុងក្រោយ

ពីការស្រាវជ្រាវទៅជាសកម្មភាព៖ ការជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 13 មិនា 2026
  • ម៉ោង៖ 8:30 am > 11:45 am
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ សាកលវិទ្យាល័យខេមតិច ដែលជាដៃគូចូលរួមក្នុងគោលនយោបាយរបស់កម្មវិធីពន្លកចំណេះ បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវស្តីពី៖ «បរិបទសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) នៅកម្ពុជា» ដែលមានអ្នកចូលរួមជាង ១០០ នាក់ រួមមានស្ថាប័នរដ្ឋាភិបាល សហគ្រាសធុនតូច និងមធ្យម សាកលវិទ្យាល័យ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

សិក្ខាសាលានេះជាជំហានចុងក្រោយនៃដំណើរការស្រាវជ្រាវ ដែលបានបន្តពីសិក្ខាសាលាពិគ្រោះយោបល់ និងសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផល និងមានគោលបំណងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដែលបានផ្ទៀងផ្ទាត់រួច លទ្ធផលគោលនយោបាយ និងអនុសាសន៍ជាក់ស្តែងទៅកាន់ភាគីពាក់ព័ន្ធ។
ការពិភាក្សានេះមានគោលបំណងពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីបរិបទសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គ្រប់វិស័យ និងតំបន់ផ្សេងៗ ព្រមទាំងលើកកម្ពស់ ការធ្វើសេចក្តីសម្រេចចិត្តផ្អែកលើទិន្នន័យ និងប្រកបដោយបរិយាបន្ន សម្រាប់អភិវឌ្ឍបរិបទសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

ថវិកាគំាទ្រការចូលរួមក្នុងគោលនយោបាយរបស់កម្មវិធីពន្លកចំណេះ គំាទ្រគំនិតផ្តួចផ្តើមរួមគ្នារវាងសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស និងដៃគូរបស់ កម្មវិធីពន្លកចំណេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកស្រាវជ្រាវ (ទិន្នន័យ) ការផ្សព្វផ្សាយ ឬការពិភាក្សា ដែលស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ការសម្រេចចិត្តផ្អែកលើទិន្នន័យ និងបរិយាបន្ន។