ព្រឹត្តិការណ៍ចុងក្រោយ
ការពង្រឹងសមត្ថភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 19 វិច្ឆិកា 2025
- ម៉ោង៖ 8:00 am > 1:30 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
អង្គកាគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដែលជាដៃគូចូលរួមក្នុងគោលនយោបាយរបស់កម្មវិធីពន្លកចំណេះ បានសហការជាមួយនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាជាតិស្តីពី៖ «កាតព្វកិច្ច និង នីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាពពន្ធដារស្របតាមច្បាប់ស្តីពីសារពើពន្ធសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល » ដែលមាន អ្នកចូលរួមប្រមាណ ២៤០នាក់ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិក្នុងប្រទេសកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីពង្រឹងការយល់ដឹងអំពីការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងនីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាព រួមទាំងផ្តល់ឱកាសដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ។
