Latest events

គម្រោងស្រាវជ្រាវរបស់អង្គការភូមិខ្ញុំ (MVi)
  • Date: ថ្ងៃ ចន្ទ, 1 មេសា 2024 8:00 am > ថ្ងៃ ពុធ, 30 មេសា 2025 5:00 pm
  • Attending: 0
  • Location: ខេត្តស្ទឹងត្រែង, ប្រទេសកម្ពុជា

សូមណែនាំ អង្គការភូមិខ្ញុំ ដៃគូនវានុវត្តន៍ទី២របស់កម្មវិធីពន្លកចំណេះ 

សប្តាហ៍នេះ កម្មវិធីពន្លកចំណេះ មានសេចក្តីរីករាយក្នុងការបង្ហាញគម្រោងស្រាវជ្រាវដែលកំពុងអនុវត្តដោយដៃគូនវានុវត្តន៍ថ្មីរបស់កម្មវិធីពន្លកចំណេះគឺ អង្គការភូមិខ្ញុំ (MVi) 

 MVi នឹងអនុវត្តគម្រោងស្រាវជ្រាវដែលផ្តោតលើ «ការវិភាគ​នៃការបែង​ចែក​ថវិកា​ឃុំសម្រាប់ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា​ទៅលើ​សហគមន៍​ដែល​ខ្វះ​ខាត៖ ករណីសិក្សារបស់រដ្ឋបាលឃុំក្នុងខេត្តស្ទឹងត្រែង»។  

ការស្រាវជ្រាវនេះនឹងវាយតម្លៃការអនុវត្តការបែងចែកថវិកាឃុំបច្ចុប្បន្ន ​​វិភាគលើការចូលរួមរបស់ក្រុមជនងាយរងគ្រោះ​ក្នុង​ការ​រៀបចំ​ថវិកាឃុំ ពិនិត្យផលប៉ះពាល់នៃគម្រោងការប្រែប្រួលអាកាសធាតុនេះទៅលើក្រុមជនងាយរងគ្រោះ​ និងកំណត់ពីឧបសគ្គចម្បងៗដែលរដ្ឋបាលឃុំជួបប្រទះក្នុងការបែងចែកថវិកាសម្រាប់គំនិតផ្តួចផ្តើមការប្រែប្រួលអាកាសធាតុ 

គម្រោងស្រាវជ្រាវនេះកំពុងចាប់ផ្តើមហើយ សូមរង់ចាំតាមដានបន្ថែមទៀតអំពីគម្រោងថ្មីនេះណា៎!​  

ដើម្បីស្វែងយល់បន្ថែមអំពីអង្គការភូមិខ្ញុំ (MVi) សូមចុចនូវតំណរភ្ជាប់នេះ៖  អង្គការភូមិខ្ញុំ (MVi) | Policy Pulse

អានបន្ថែមអំពីអត្ថបទសង្ខេបគោលនយោបាយរបស់ អង្គការភូមិខ្ញុំ (MVi) នៃកម្មវិធីពន្លកចំណេះ ដំណាក់កាលទី១ (២០១៩២០២៣) តាមរយៈតំណរភ្ជាប់នេះ៖ អត្ថបទសង្ខេបគោលនយោបាយស្តីពី៖ «ការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ទៅលើសេដ្ឋកិច្ចសង្គមរបស់ប្រជាជនក្នុងតំបន់ និងសហគមន៍ជនជាតិដើមភាគតិច» | Policy Pulse

ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។  

ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

Share