ព្រឹត្តិការណ៍ចុងក្រោយ

បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ៖ ​សិក្ខាសាលាស្តីពីការពិនិត្យលើសេចក្តីព្រាងផែនការការងារ
  • កាលបរិច្ឆេទ៖ ថ្ងៃ អាទិត្យ, 22 កញ្ញា 2024
  • ម៉ោង៖ 8:00 am > 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ៖ ​សិក្ខាសាលាស្តីពីការពិនិត្យលើសេចក្តីព្រាងផែនការការងារ

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ សមាជិកនៃបណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ (SheThinks Network) បានរៀបចំសិក្ខាសាលាមួយដើម្បីពិភាក្សាសម្រេច និងផ្តួចផ្តើមរៀបចំសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ ២០២៤-២០២៨។

សិក្ខាសាលាបានចាប់ផ្តើមជាមួយនឹងការពិនិត្យឡើងវិញនៃសេចក្តីព្រាងផែនការសកម្មភាពការងាររបស់បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ ដែលនាំទៅដល់ការពិភាក្សាប្រកបដោយផ្លែផ្កា  ដែលកំណត់នូវគោលការណ៍សំខាន់ៗនៃបរិយាបន្ន និងកិច្ចសហការ។

សមាជិក​របស់បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ ​បាន​ចូលរួម​ក្នុង​វគ្គ​បំផុសគំនិត​រួមគ្នា​ក្នុង​គោលបំណង​គូសបញ្ជាក់​ផែនការ​ការងារ​បឋម។ ផែនការនេះផ្តោតសំខាន់លើគោលបំណងយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមដែលស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ​ (SheThinks Network)។

សិក្ខាសាលានេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាជិកក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងស្ត្រីប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានបង្កើតឡើងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចខិតខំប្រឹងប្រែងក្រោមគំនិតផ្តួចផ្តើមរបស់បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ​ (SheThinks Network) នាពេលអនាគតផងដែរ។

បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ (SheThinks Network)​​ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (Australian Embassy, Cambodia) តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី (The Asia Foundation)