ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 5 កុម្ភៈ 2026
- ម៉ោង៖ 8:00 am > 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Siem Reap
កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្មវិធីពន្លកចំណេះ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសលើកទី៥ ជាមួយគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេសរបស់កម្មវិធីពន្លកចំណេះ ដោយមានអ្នកចូលរួមសរុប ៤០ រូប រួមមានអ្នកជំនាញបច្ចេកទេស ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគម្រោង តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងក្រុមការងារពន្លកចំណេះ។
កិច្ចប្រជុំនេះមានគោលបំណងចម្បងក្នុងការចែករំលែកព័ត៌មានសំខាន់ៗអំពីវឌ្ឍភាពនៃការអនុវត្តកម្មវិធី និងមេរៀនដែលទទួលបានក្នុងរយៈពេលប្រាំមួយខែកន្លងមក ព្រមទាំងធ្វើបច្ចុប្បន្នភាពអំពីកិច្ចសហប្រតិបត្តិការតាមរយៈថវិកាគំាទ្រចូលរួមក្នុងគោលនយោបាយនិងគម្រោងសហការអន្តរវិស័យនានា ជំរុញការសហការរវាងដៃគូយុទ្ធសាស្រ្ត សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស និងសមាជិកនៃក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងទស្សនកិច្ចសិក្សាស្វែងយល់ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍តាមមូលដ្ឋាននៅស្រុកបន្ទាយស្រី។


សូមស្វែងរករូបថតពីកិច្ចប្រជុំនៅទីនេះ៖ កិច្ចប្រជុំប្រចាំឆមាសលើកទី៥ ជាមួយគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស
ដើម្បីស្វែងយល់បន្ថែមអំពីគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សូមចូលទៅកាន់៖ https://policypulse.org/ponlok-chomnes/technical-steering-committee/
