Latest events

វគ្គបណ្តុះបណ្តាលស្រាវជ្រាវ៖ ការអភិវឌ្ឍជំនាញសម្រាប់អនុវត្តគម្រោងស្រាវជ្រាវប្រកបដោយបរិយាបន្ន 
  • Date: ថ្ងៃ ចន្ទ, 15 កក្កដា 2024
  • Time: 8:00 am > 12:00 pm
  • Attending: 0
  • Location: រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

វគ្គបណ្តុះបណ្តាលស្រាវជ្រាវ៖ ការអភិវឌ្ឍជំនាញសម្រាប់អនុវត្តគម្រោងស្រាវជ្រាវប្រកបដោយបរិយាបន្ន 

ក្រុមការងារនៃដៃគូយុទ្ធសាស្ត្ររបស់កម្មវិធីពន្លកចំណេះ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការបង្កើតគម្រោងស្រាវជ្រាវដែលឆ្លុះបញ្ចាំងបរិយាបន្នសង្គម ដែលរៀបចំឡើងដោយកម្មវិធីអាហារូបករណ៍អូស្រ្តាលី (Australian Awards) គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី 

វគ្គសិក្សារយៈពេល៨សប្តាហ៍នេះ ត្រូវបានបណ្តុះបណ្តាលដោយ សាកលវិទ្យាល័យ Queensland University of Technology និង អង្គការវេទិកាអនាគត (Future Forum) ដែលបានបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលក្នុងនោះមានអ្នកចូលរួមចំនួន ២៧នាក់ ភាគច្រើនជា​អតីតនិស្សិតអាហារូបករណ៍អូស្ត្រាលី Australia Awardsកម្មវិធីពន្លកចំណេះ​​ មានសេចក្តីរីករាយក្នុងការចូលរួមក្នុងកម្មវិធីនេះ​ និងពង្រីកទំនាក់ទំនងជាមួយនឹងអតីតនិស្សិតអាហារូបករណ៍អូស្រ្តាលី Australia Awards 

 ក្រុមការងារកម្មវិធីពន្លកចំណេះ និងដៃគូយុទ្ធសាស្ត្ររបស់យើង នឹងធានាថាកិច្ចការស្រាវជ្រាវរបស់យើងនឹងរៀបចំឡើងផ្អែកទៅតាមយន្តការបរិយាបន្ន និងទិន្នន័យចម្រុះ ដើម្បីរួមចំណែកដល់ការសម្រេចចិត្តផ្នែកគោលនយោបាយសាធារណៈនៅកម្ពុជា។  

ប្រភពរូបភាពដើមពីAustralian Awards Cambodia