Latest events

សូមណែនាំ បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ (SheThinks Network)
  • Date: ថ្ងៃ ពុធ, 10 កក្កដា 2024
  • Time: 8:00 am > 5:00 pm
  • Attending: 0
  • Location: រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តើអ្នកធ្លាប់ឮ​ បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ (SheThinks Network) ពីមុនដែរឬទេ? តើពួកគាត់ជានរណា?​ តោះមកស្គាល់ពីពួកគាត់ទាំងអស់គ្នា!  

ថ្ងៃនេះ​ កម្មវិធីពន្លកចំណេះមានកិត្តិយសសូមណែនាំអ្នកទាំងអស់គ្នា មកស្គាល់អំពីបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវដែលបានបង្កើតឡើងនៅឆ្នាំ២០២១បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ (SheThinks Network) មានគោលបំណងលើកកម្ពស់សំឡេងរបស់ស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ។ បច្ចុប្បន្ន បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវមានសមាជិកប្រមាណ ៧០នាក់ បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ ជាវេទិកាមួយដែលមានសមាសភាពមកពីស្ថាប័នគ្រប់ទិសទី ដូចជា សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ អង្គការក្រៅរាជរដ្ឋាភិបាល និងក្រសួង​​ ស្ថាប័នរដ្ឋ ជាដើម ដែលសមាជិកនឹងទទួលបាននូវឱកាសផ្សេងដែលផ្តួចផ្តើមឡើងដោយសមាជិកផ្ទាល់ 

សូមរង់ចាំតាមដាននូវសមិទ្ធផលដែលពួកគាត់នឹងនាំយកមកសម្រាប់ស្ត្រីក្នុងការស្រាវជ្រាវ។  

កុំភ្លេចតាមដានពីសមាសភាពអ្នកដឹកនាំរបស់បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ (SheThinks  Network) នៅសប្តាហ៍ក្រោយណា៎!​​ 

ដើម្បីស្វែងយល់បន្ថែមអំពីបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ​ សូមចុចនូវតំណរភ្ជាប់នេះ៖ បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ | Policy Pulse

ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម កម្មវិធីពន្លកចំណេះមានគោលបំណង បង្ហាញអំពីការចូលរួម និងឥទ្ធិពលរបស់ស្ត្រី ជនមានពិការភាព និងក្រុមចម្រុះ ក្នុងកិច្ចការស្រាវជ្រាវគោលនយោបាយ និងការពិភាក្សាគោលនយោបាយ។ 

 បណ្តាញស្ត្រីនៅក្នុងវិស័យស្រាវជ្រាវ​​ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (Australian Embassy, Cambodia) តាមរយៈកម្មវិធីពន្លកចំណេះ (Ponlok Chomnes)៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី (The Asia Foundation)។ 

Share