ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 1 ធ្នូ 2025 8:00 am > ថ្ងៃ សុក្រ, 5 ធ្នូ 2025 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Canberra & Sydney, Australia
អ្នកស្រាវជ្រាវចំនួនបីរូបមកពីស្ថាប័នដៃគូរបស់កម្មវិធីពន្លកចំណេះ រួមមាន៖ វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) និង បណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ (SheThinks Network) កំពុងចូលរួមសន្និសីទ Australasian AID Conference នៅទីក្រុងខេនបឺរ៉ា ប្រទេសអូស្ត្រាលី។ ការចូលរួមរបស់ពួកគេកំពុងនាំទស្សនវិស័យ និងបទពិសោធន៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ដែលរួមមានអ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ និងអ្នកអនុវត្តការអភិវឌ្ឍន៍មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។
នៅក្នុងផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ ពួកគេក៏នឹងជួបជាមួយស្ថាប័នអូស្ត្រាលីនៅទីក្រុងស៊ីដនី ដើម្បីបង្កើតបណ្តាញថ្មី ផ្លាស់ប្តូរចំណេះដឹង និងរៀនពីការអភិវឌ្ឍ និងវិស័យស្រាវជ្រាវរបស់ប្រទេសអូស្ត្រាលី។
បទបង្ហាញក្នុងសន្និសីទ៖
- បណ្ឌិត អាង រស្មី អ្នកស្រាវជ្រាវមកពី CDRI
“ការពង្រឹងប្រព័ន្ធសម្រាប់សេវាទឹកស្អាត ធន់នឹងអាកាសធាតុ និងអនាម័យនៅកម្ពុជា” - កញ្ញា ប៊ុន ភូរី ទីប្រឹក្សាស្រាវជ្រាវ REDD+ WCS និងជាអនុប្រធានបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ SheThinks Network
“តើការផ្លាស់ប្ដូររបស់អ្នកណាខ្លះ? ការពិចារណាឡើងវិញអំពីការវាយតម្លៃការអភិវឌ្ឍន៍ តាមរយៈការផ្លាស់ប្តូរដ៏សំខាន់បំផុតនៅក្នុងគម្រោង REDD+ ដែនជម្រកសត្វព្រៃកែវសីមារបស់កម្ពុជា” - លោកស្រី ខៀវ ភិរម្យ អ្នកស្រាវជ្រាវ មកពី CDRI និងសមាជិកបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ SheThinks Network
“ការវាយតម្លៃផលប៉ះពាល់នៃគម្រោង AGROW នៅកម្ពុជា៖ ការយល់ដឹងអំពីវិធីសាស្រ្តពីវិធីសាស្រ្តចម្រុះ”
យើងសូមជូនពរឱ្យដៃគូរបស់យើងទទួលបានជោគជ័យក្នុងសប្តាហ៍នៃការរៀនសូត្រ ការចែករំលែក និងការពង្រឹងទំនាក់ទំនង។ សូមអរគុណចំពោះការលើកកម្ពស់ការស្រាវជ្រាវ និងកិច្ចពិភាក្សាគោលនយោបាយកម្ពុជានៅលើឆាកអន្តរជាតិ។
