ព្រឹត្តិការណ៍ចុងក្រោយ

វគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសំណើគម្រោងស្រាវជ្រាវ និងការស្នើសុំកញ្ចប់ថវិកា»
  • កាលបរិច្ឆេទ៖ ថ្ងៃ សៅរ៍, 21 កុម្ភៈ 2026 9:00 am > ថ្ងៃ អាទិត្យ, 15 មិនា 2026 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

ការពង្រឹងអ្នកស្រាវជ្រាវជាស្ត្រីដើម្បីដឹកនាំការស្រាវជ្រាវផ្អែកលើទិន្នន័យ

នៅថ្ងៃទី២១ ខែកុម្ភៈ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសំណើគម្រោងស្រាវជ្រាវ និងការស្នើសុំកញ្ចប់ថវិកា» ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់អ្នកស្រាវជ្រាវស្ត្រីដែលទើបចាប់ផ្តើមអាជីព ដោយជួយគាំទ្រពួកគេក្នុងការបំប្លែងចំណេះដឹងឱ្យទៅជាការអនុវត្តជាក់ស្តែង។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមបានពង្រឹងជំនាញរបស់ពួកគេលើការរៀបចំនីតិវិធីស្រាវជ្រាវ ការគ្រប់គ្រងគម្រោងស្រាវជ្រាវ និងការរៀបចំផែនការថវិកា ដែលអនុញ្ញាតឱ្យពួកគេអាចយកចំណេះដឹងដែលទទួលបានទៅអនុវត្តដើម្បីសម្រេចបានលទ្ធផលផ្លែផ្កា។

ការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាញ ក្នុងការលើកកម្ពស់ការបង្កើត និងការផ្សព្វផ្សាយចំណេះដឹង ដោយគាំទ្រដល់អ្នកស្រាវជ្រាវស្ត្រីក្នុងការស្រាវជ្រាវដែលមានគុណភាពខ្ពស់ និងចូលរួមចំណែកយ៉ាងសកម្មដល់ការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ។