ព្រឹត្តិការណ៍ចុងក្រោយ
វេទិកាចែករំលែករបស់បណ្តាញស្ត្រីនៃកម្មវិធីពន្លកចំណេះ ភាគទី១
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 6 មិនា 2026
- ម៉ោង៖ 2:00 pm > 4:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កម្មវិធីពន្លកចំណេះ បានរៀបចំវេទិកាចែករំលែកអំពីបទពិសោធន៍របស់បណ្តាញស្ត្រី ក្នុងឱកាសអបអរសាទរ ទិវានារីអន្តរជាតិ ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជាង ៣០ នាក់ មកពីក្រសួងសាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានជាតិស្ថិតិ និងស្ថាប័នដៃគូររបស់កម្មវិធីពន្លកចំណេះ។
វាគ្មិនទាំង ៣ រូប បានពិភាក្សាលើប្រធានបទ «បទពិសោធន៍នៃបណ្តាញស្ត្រីនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលបានចែករំលែកអំពីការបង្កើត និងការអភិវឌ្ឍបណ្តាញស្ត្រីក្នុងស្ថាប័ន និងឆ្លុះបញ្ចាំងពីរបៀបដែលបទពិសោធន៍នេះអាចយកទៅអនុវត្តនៅវិទ្យាស្ថានជាតិស្ថិតិ។ វេទិកាចែករំលែកនេះក៏បានបង្កើតការពិភាក្សាអំពីកត្តាគាំទ្រ បញ្ហាប្រឈម និងនិរន្តរភាពនៃបណ្តាញស្ត្រី ដើម្បីរួមចំណែកដល់ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី ការគាំទ្រគ្នាទៅវិញទៅមក និងវប្បធម៌ស្ថាប័នក្នុងវិស័យសាធារណៈប្រកបដោយបរិយាបន្ន ។
