ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 31 កក្កដា 2025 9:00 am > ថ្ងៃ សុក្រ, 1 សីហា 2025 3:30 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

វគ្គបណ្តុះបណ្តាលការផ្សព្វផ្សាយកម្រិតខ្ពស់ ដើម្បីផលវិជ្ជមាន សម្រាប់ដៃគូយុទ្ធសាស្រ្តរបស់កម្មវិធីពន្លកចំណេះ
កាលពីថ្ងៃទី ៣១ ខែកក្កដា ដល់ ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ កម្មវិធីពន្លកចំណេះ បានរៀបចំវគ្គបណ្តុះបណ្តាលការផ្សព្វផ្សាយកម្រិតខ្ពស់ ដើម្បីផលវិជ្ជមាន សម្រាប់ដៃគូយុទ្ធសាស្រ្តរបស់កម្មវិធី (វិទ្យាសា្ថនបណ្តុះបណ្តាល និងអភិវឌ្ឍន៍ដើម្បីកម្ពុជា មជ្ឈមណ្ឌលខេមរសិក្សា មជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងវេទិកាអនាគត)។
វគ្គសិក្សាផ្តោតទៅលើការតាក់តែងរឿងរ៉ាវប្រកបដោយលទ្ធផលវិជ្ជមាន និងផ្តល់ការហ្វឹកហាត់មួយទល់មួយទៅកាន់ដៃគូនីមួយៗ ក្នុងការពង្រឹងយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ខ្លួនដើម្បីរំលេចការស្រាវជ្រាវរបស់ស្ថាប័ន និងបង្កើនឥទ្ធិពលគោលនយោបាយ។
តាមរយៈវគ្គហ្វឹកហាត់ដែលបានតម្រូវរួចជាស្រេច និងការអនុវត្តសរសេររឿងរ៉ាវជាក់ស្តែង ដៃគូយុទ្ធសាស្រ្តបានសម្រួចជំនាញរបស់ខ្លួនក្នុងការផ្សព្វផ្សាយកិច្ចការស្រាវជ្រាវ តាមវិធីសាស្រ្តបែបចូលរួម និងប្រកបដោយផលវិជ្ជមាន។
ដើម្បីមើលរូបថតទាំងអស់ពីវគ្គបណ្តុះបណ្តាល សូមចុចទីនេះ៕
